គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយលោក Antoine Pinto ទម្លាយថាខ្លួនជាកូនបារាំងកាត់ខ្មែរ មិនមែនជាកូនថៃ
ថៃ ៖ ប្រិយមិត្តបានជ្រាបរួចមកហើយពី តារាសម្ដែង និង អ្នកប្រដាល់ថៃល្បីឈ្មោះ លោក Antoine Pinto ជនជាតិបារាំង បានប្ដូរទីលំនៅទៅរស់នៅប្រទេសថៃតាំងតែពីក្មេងៗ ជាមួយក្រុមគ្រួសារ រហូតលោកអាចនិយាយភាសាថៃបានយ៉ាងល្អ ។
ដោយក្នុងនោះដែរ តារាសម្ដែង និង កីឡាករសង្ហារូបនេះ មានបងប្អូនចំនួន ៣ នាក់ លោកជាកូនទី ២ ក្នុងគ្រួសារ ។ជាក់ស្ដែងផងដែរនោះកន្លងមកមានមហាជនអ្នកគាំទ្រលោកជាច្រើនតែងតែសង្ស័យថា លោកទំនងជាកូនបារាំងកាត់ថៃ ព្រោះថាមុខមាត់លោកហាក់បីដូចកាត់មកខាងអាស៊ី មិនមែនកាត់អឺរ៉ុបឡើយ ។
ដោយហេតុតែមានសំនួរចោតសួរពីអ្នកគាំទ្រច្រើនពេកលោកក៍បានចេញមកស្រាយរាល់ចម្ងល់របស់អ្នកគាំទ្រដែលតែងតែឆ្ងល់មករយៈពេលជាយូរ។លោកបានសរសេររៀបរាប់លើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកថាកន្លងមកមានបងប្អូនជាច្រើនដែលតែងសង្ស័យលោកថាជាកូនបារាំងកាត់ថៃមែនអត់?ព្រោះថាឃើញមុខមាត់ហាក់បីដូចជាងដូចអាស៊ី ។
ដោយឡែកទៀតសោតទន្ទឹមនឹងចម្ងល់នេះលោកបានប្រាប់ថា លោកមានឪពុកជាជនជាតិបារាំង ហើយម្ដាយជាកូនបារាំងកាត់ខ្មែរ ដូចនេះលោកក៏មានឈាមជ័រជាអាស៊ី ២៥% ដែរ ។មិនត្រឹមប៉ុណ្ណោះ ក្នុងសារនោះលោកក៏បានសរសេរភាសាខ្មែរថែមទៀតផង ដោយសរសេរថា «ខ្ញុំក៏ជាជនជាតិខ្មែរដែលស្រឡាញ់» ។ ទន្ទឹមនឹងឃើញ បែបនេះពិតធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលណាស់ និង រំភើបណាស់ ព្រោះកន្លងមកមានមហាជនច្រើនណាស់ដែល យល់ថាលោកជាកូនកាត់ថៃ តែតាមពិតលោកជាកូនកាត់ខ្មែរទៅវិញទេ ៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រភព៖popular