បុរសបីនាក់បាញ់ប្រហារយ៉ាងសេរីក្នុងរដ្ឋវ៉ាស៊ីងតោនធ្វើឲ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់រងរបួស

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីបុរស៣នាក់បានបើកការបាញ់ប្រហារនៅតាមផ្លូវដ៏អ៊ូអរមួយក្នុងរដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដាកន្លងទៅ។

 
បុរសបីនាក់បាញ់ប្រហារយ៉ាងសេរីក្នុងរដ្ឋវ៉ាស៊ីងតោនធ្វើឲ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់រងរបួស

អគ្គស្នងការប៉ូលីសលោក ភីតធើ ញូសាម (Peter Newsham) បាននិយាយថា ស្ត្រីម្នាក់ក្នុងចំណោមមនុស្ស៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្លាប់ម្នាក់ ហើយ២នាក់រងរបួសធ្ងន់ និងអ្នកផ្សេងទៀតទំនងជាមិនប៉ះពាល់ដល់អាយុជីវិតទេ។ មន្ត្រីប៉ូលីសបានបន្ថែមថា ជនរងគ្រោះមានអាយុពី ១៨ ទៅ ៦២ ឆ្នាំ។

គួររំលឹកផងដែរថា លោក Newsham និយាយថា ឧប្បត្តិហេតុនេះហាក់ដូចជាផ្តើមចេញពីជម្លោះរបស់បក្សពួក ហើយលោកប្រហែលមុខពួកអ្នកលេងមួយចំនួនផងដែរ៕

ប្រភព៖ CNA ប្រែសម្រួល៖ កង​ ស្រីលីន