សិស្សវ៉េស្ទឡាញន៍ និងណត្សឡាញន៍ថ្នាក់ទី១២ជាង១០០នាក់ចូលរួមកម្មវិធីផ្សព្វផ្សាយអាហារូបករណ៍

នៅព្រឹកថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០២២នេះ សិស្សសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ថ្នាក់ទី១២ជាង១០០នាក់បានចូលរួមកម្មវិធីផ្សព្វផ្សាយអាហារូបករណ៍របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាដៃគូរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឳកាសដល់សិស្សឆ្នើមប្រឡងបាននិទ្ទេសល្អ ។

 
សិស្សវ៉េស្ទឡាញន៍ និងណត្សឡាញន៍ថ្នាក់ទី១២ជាង១០០នាក់ចូលរួមកម្មវិធីផ្សព្វផ្សាយអាហារូបករណ៍

កម្មវិធីខាងលើនេះ​ធ្វើឡើងតាមប្រព័ន្ធអនឡាញ និងបែងចែកជាពីរក្រុម៖ក្រុមទី១មានមុខជំនាញ: ធុរកិច្ច(Business) គ្រប់គ្រង (Management) ភាពជាអ្នកដឹកនាំ(Leadership) បដិសណ្ឋារកិច្ច និងទេសចរ (Hospitality and Tourism) និងអក្សរអង់គ្លេស (English)។ ចំណែកក្រុមទី២ មានមុខជំនាញ: គណនេយ្យ (Accounting) ហិរញ្ញវត្ថុ (Finance) វិទ្យាសាស្ត្របច្ចេកវិទ្យា (Technology Science)។

សូមជម្រាបថា គ្រឹះស្ថានអប់រំឧត្តមសិក្សាដៃគូរួមមាន៖ វិទ្យាស្ថានខេមអេដ (CamEd Business School) វិទ្យាស្ថានអេស៊ីលីដា (ACLEDA Institute) សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា​ (CamTech) សាកលវិទ្យាល័យលីមកុកវីង (Limkokwing Universtiy) វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (Kirirom Institute of Technology) សាកលវិទ្យា​ល័យគ្រប់គ្រង EAST ASIA (EAMU) សាកលវិទ្យាល័យកម្ពុជា (University of Cambodia) វិទ្យាស្ថានស៊ីអ៊ីអូ (CEO Master Club) វិទ្យាស្ថាន LSI Business School សាកលវិទ្យាល័យប៉ារ៉ាហ្គន(Paragon International University) ៕