ដំណោះស្រាយឧបករណ៍សាកថ្មឥតខ្សែ 40W ដំបូងបង្អស់របស់ក្រុមហ៊ុន Xiaomi

សាកថ្មឥតខ្សែនឹងក្លាយជាផ្នែកមួយនៃការឈានមុខគេនៅឆ្នាំ ២០២០ របស់ក្រុមហ៊ុន Xiaomi ។ ក្រុមហ៊ុន Xiaomi កំពុងមានគោលដៅនាំមុខនៅឆ្នាំងសាកថ្មឥតខ្សែដែលមានល្បឿនលឿនហើយក៍មិនទាន់មានក្រុមហ៊ុនណាមួយ អាចធ្វើបានលើឆ្នាំងសាកនោះដែរ។

 

លោក Chang Cheng  ដែលជាអនុប្រធានក្រុមហ៊ុន Xiaomi បានប្រាប់គេហទំព័រ Weibo  ថាក្រុមហ៊ុនបានដោះស្រាយបញ្ហាសាកថ្មឥតខ្សែដែលមានល្បឿនលឿន 40W របស់ក្រុមហ៊ុននាពេលខាងមុខនេះហើយលទ្ធផលពិតជាគួរឱ្យចាប់អារម្មណ៍ណាស់នៅពេលដែលបានឃើញពីល្បឿនសាកថ្មរបស់វា។

 

 

ការធ្វើតេស្តនេះបានប្រើប្រាស់នូវកំណែ Mi 10 Pro ដែលបានកែប្រែជាមួយនឹងថាមពលថ្ម ៤,០០០ mAh ហើយឧបករណ៍សាកថ្មឥតខ្សែថ្មីនេះអាចបញ្ចូលថ្មបាន ៥៧% ក្នុងរយៈពេល ២០ នាទីហើយសាកបានពេញក្នុងរយៈពេលត្រឹមតែ ៤០ នាទីផងដែរ។

បន្ថែមពីនេះទៅទៀតមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាពេលណាម៉ូដែលថ្មីនេះនឹងមកដល់ទីផ្សារនោះទេក៍ប៉ុន្តែអាចសន្មត់ថាវានឹងមាននៅលើទូរស័ព្ទ Xiaomi ក្នុងពេលឆាប់ៗនេះ ។