ប្រមុខការទូតកម្ពុជានឹងចូល រួមកិច្ចប្រជុំចំនួន៣តាមការអញ្ចើញរបស់រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី៤ ខែតុលា

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ (ACC) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១។

 
ប្រមុខការទូតកម្ពុជានឹងចូល រួមកិច្ចប្រជុំចំនួន៣តាមការអញ្ចើញរបស់រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី៤ ខែតុលា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេស អាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្រប សម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ។

នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខនេះ   អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ អាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩  ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការអនុវត្ត ការព្រមព្រៀង ជាឯកច្ឆន្ទ៥ ចំណុច ជាពិសេសការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តី ការបរទេសអាស៊ានក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែមទៀតជា មួយដៃគូសន្ទនាខាងក្រៅតាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើក យកមកពិភាក្សាគ្នាផងដែរ៕

សូមចុច join link Telegram https://t.me/cngtvcambodia

 

 

ប្រភព៖ ក្រសួងព័ត៌មាន