ក្រុមប្រឆាំងមីយ៉ាន់ម៉ា បដិសេធសំណើចរចាសន្តិភាព ១០០ ថ្ងៃ របស់មេដឹកនាំយោធា លោក Min Aung Hlaing
ស្ថានការណ៍នយោបាយ និងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងមានភាពតានតឹងជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប្រឆាំងសំខាន់ៗ បានរួមគ្នាបដិសេធយ៉ាងដាច់អហង្ការ ចំពោះសំណើចរចាសន្តិភាពរបស់មេដឹកនាំយោធា ដែលទើបនឹងឡើងកាន់តំណែងជាប្រធានាធិបតីថ្មីៗនេះ។

លោក Min Aung Hlaing បានក្លាយជាប្រធានាធិបតីតាមរយៈការបោះឆ្នោតកាលពីដើមខែមេសា បានប្រកាសដាក់ចេញនូវផែនការ «សន្តិភាព ១០០ ថ្ងៃ»។ លោកបានអំពាវនាវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) និងកងកម្លាំងការពារប្រជាជន (PDF) ចូលមកតុចរចាឱ្យបានមុនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយអស់រយៈពេល ៥ ឆ្នាំមកនេះ។
ទោះជាយ៉ាងណា សំណើនេះត្រូវបានច្រានចោលភ្លាមៗពីសំណាក់ក្រុមសំខាន់ៗដូចជា៖
- សហភាពជាតិការ៉ែន (KNU) បានបញ្ជាក់ថា ខ្លួនគ្មានបំណងត្រឡប់ទៅរកការចរចាក្រោមក្របខ័ណ្ឌយោធានោះទេ បន្ទាប់ពីពួកគេបានដកខ្លួនចេញពីកិច្ចព្រមព្រៀងឈប់បាញ់តាំងពីឆ្នាំ ២០២១។
- រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បានចាត់ទុកសំណើនេះថាជា «ការអញ្ជើញក្លែងក្លាយ» ដែលមានបំណងតែមួយគត់គឺ ដើម្បីពន្យារពេលការគ្រប់គ្រងអំណាចរបស់យោធាប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមប្រឆាំងបានអះអាងដូចៗគ្នាថា ពួកគេនឹងបន្តការតស៊ូរហូតទាល់តែសម្រេចបាននូវ «ប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធ» ពិតប្រាកដ ដែលមិនមានការជ្រៀតជ្រែកពីកងទ័ព៕
ប្រភព៖ Al Jazeera English
ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070
សូមចុច join Telegram https://t.me/cngtvcambodia


















