ចិនព្រមានក្រុមហ៊ុនបរទេសនានាដែលប្រឆាំងនឹងសកម្មភាពនយោបាយរបស់ខ្លួន
BEIJING: ក្រុមហ៊ុន H&M របស់ប្រទេសស៊ុយអ៊ែតនិងក្រុមហ៊ុនបរទេសដ៏ទៃទៀត ប្រឈមនឹងប្រតិកម្មរបស់ចិន បន្ទាប់ពីមានការលើកឡើងអំពីការបារម្ភចំពោះការបង្ខំឲ្យធ្វើការ ដោយចិនគួរតែសម្លឹងមើលអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះឱ្យបានម៉ឺងម៉ាត់ នឹងចរិកលក្ខណ:របស់អ្នកនយោបាយសេដ្ឋកិច្ចចិនក្នុងតំបន់ Xinjiang។ នេះបើតាមការប្រសាសន៍របស់មន្ត្រីចិនដែលបាននិយាយនៅថ្ងៃចន្ទនេះដែលបានចុះផ្សាយដោយសារព័ត៌មាន CNA។
 
                        
ក្រុមហ៊ុន H&M Burberry Nike Adidas និងក្រុមហ៊ុនល្បីៗនៅតំបន់ភាគខាងលិចផ្សេងទៀតធ្លាប់រងការប៉ះទង្គិចដោយការធ្វើពហិការរបស់អតិថិជននៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុនដោយលើកឡើងអំពីការប្រើប្រាស់កម្លាំងពលកម្មលើការប្រមូលផលកប្បាសនៅក្នុងតំបន់ Xinjiang ។បញ្ហាដែលកំពុងកើតឡើងនេះបានធ្វើឲ្យសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលនៅលោកខាងលិចផ្សេងទៀតបង្កើនការដាក់សម្ពាធទៅលើប្រទេសចិនជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ភាគខាងលិច។
គួរបញ្ជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គមចិនកាលពីសប្តាហ៍មុនបានចាប់ផ្តើមចែកចាយសេចក្តីថ្លែងការណ៍ឆ្នាំ ២០២០ ដោយក្រុមហ៊ុន H&M បានប្រកាសថាខ្លួននឹងលែងជាប្រភពកប្បាសពីតំបន់Xinjiang ទៀតហើយ។
ក្រុមហ៊ុន H&M បាននិយាយថាការសម្រេចចិត្តនេះគឺដោយសារតែមានការលំបាកក្នុងការធ្វើប្រតិបត្តិការដែលគួរឱ្យទុកចិត្តនៅក្នុងតំបន់និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនិងក្រុមអង្គការសិទ្ធិមនុស្សបានរាយការណ៍អំពីការប្រើប្រាស់កម្លាំងពលកម្មនៅតំបន់ Xinjiang ដែលជាការចោទប្រកាន់ធ្វើឲ្យទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតចំពោះបញ្ហានេះ។

លោក Xu Guixiang ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលតំបន់ស៊ីនជាំងបានប្រាប់អ្នកសារព័ត៌មានថាក្រុមហ៊ុនមិនគួរធ្វើនយោបាយដោយប្រើឥរិយាបទសេដ្ឋកិច្ចរបស់ខ្លួនបែបនេះទេ ហើយលោកបានបន្ថែមទៀតថាក្រុមហ៊ុន H&M នឹងមិនអាចរកចំណូលបានទៀតទេ នៅក្នុងទីផ្សារប្រទេសចិនដោយសារតែសេចក្តីថ្លែងការណ៍របស់ខ្លួននេះ។
សូមជម្រាបថា លោក Xu Guixiang បានច្រានចោលរាល់ការចោទប្រកាន់អំពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងតំបន់និងបានចោទប្រកាន់ប្រទេសមហាអំណាចលោកខាងលិចថា បានចូលរួមប្រើល្បិចកលធ្វើឲ្យនយោបាយប្រទេសចិនអស្ថិរភាពនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសទាំងនោះ៕
ប្រភព: CNA ដោយ: ជា បញ្ញា




 
                                
                            







 
        ![[Covid-19] កម្ពុជា! ករណីវិជ្ជមានកូវីដ-១៩ ថ្មី កើនចំនួន ០៤ករណីបន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fc6fb5885162.jpg) 
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


