ប្រធានបទ ៖ របៀបបើក YouTube ឲ្យឮនៅផ្ទៃខាងក្រោយលើ iPhone

YouTube គឺបណ្តាញសង្គមដែលផ្តល់នូវចំណេះដឹង ភាពសប្បាយរីករាយ និងការរកប្រាក់ចំណូលជាដើម។ បន្ថែមពីនេះ YouTube ក៏ជាផ្ទះនៃបណ្តុំវីដេអូអស់សំណើច និងបង្រៀនជាច្រើន ការផ្សាយតន្ត្រី ផតខាស និងមាតិកាអូឌីយ៉ូផ្សេងទៀតនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់ចេះ។

 
ប្រធានបទ ៖ របៀបបើក YouTube ឲ្យឮនៅផ្ទៃខាងក្រោយលើ iPhone

នេះជាវិធីដ៏សាមញ្ញមួយចំនួនដែលនឹងអនុញ្ញាតឱ្យអ្នកចាក់សម្លេង YouTube ឲ្យឮនៅផ្ទៃខាងក្រោយលើ iPhone

អ្វីដែលអ្នកត្រូវការគឺកម្មវិធីរុករកលំនាំដើមរបស់ iPhone របស់អ្នកគឺ Safari

នេះជាអ្វីដែលអ្នកត្រូវធ្វើ៖

1. ដំបូងបើក Safari ហើយវាយបញ្ចូល 'youtube.com' នៅក្នុងរបារអាស័យដ្ឋាន បន្ទាប់មកចុច "go"

2. នៅលើគេហទំព័រ YouTube ស្វែងរកវីដេអូ ហើយចុចលើវា

3. បន្ទាប់មកចុចលើរូបតំណាង “ Aa ”  នៅក្នុងរបារអាស័យដ្ឋាន ហើយជ្រើសរើស “ request desktop site ” ពី menu ដែលលេចឡើង

4.​ ឥឡូវនេះ ជាមួយនឹងការចាក់វីដេអូ សូមត្រលប់ទៅអេក្រង់ដើមរបស់អ្នកវិញ

5. Playback នឹងឈប់នៅចំណុចនេះ ប៉ុន្តែអ្នកអាចបន្តវាឡើងវិញដោយអូសចុះក្រោមនៅលើអេក្រង់ទូរស័ព្ទរបស់អ្នក ហើយចុចលើ "​ play "

ប្រសិនបើអ្នកមាន iPhoneដែលបើកមុខងារ TouchID អ្នកនឹងត្រូវអូសពីលើចុះក្រោមអេក្រង់របស់អ្នក ដើម្បីបើកControl Center ។

6. ចុងក្រោយ អូឌីយ៉ូ សំលេងគួរតែបន្តចាក់តន្ត្រីនៅផ្ទៃ background ហើយអ្នកអាចបន្តការងារផ្សេងទៀតនៅលើ iPhone របស់អ្នកបានយ៉ាងងាយស្រួលដោយមិនរំខាន៕

ប្រភព ៖ Slash Gear                            អត្ថបទ ៖ កា