លោក ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអុីរ៉ង់ដោយគ្មានកំណត់ ខណៈទីក្រុងតេអេរ៉ង់បង្ហាញកម្លាំងយោធា

ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចរបត់ថ្មីមួយទៀតហើយ នៅថ្ងៃពុធ ទី ២២ ខែមេសា ឆ្នាំ ២០២៦ នេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ដោយគ្មានកំណត់ ដើម្បីទុកឱកាសឱ្យកិច្ចចរចាសន្តិភាពអាចបន្តទៅមុខទៀតបាន។

 
លោក ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអុីរ៉ង់ដោយគ្មានកំណត់ ខណៈទីក្រុងតេអេរ៉ង់បង្ហាញកម្លាំងយោធា

កាលពីថ្ងៃអង្គារ ស្របពេលដែលឱសានវាទនៃបទឈប់បាញ់ជិតមកដល់ វីដេអូជាច្រើនបានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនកុះករ បានចូលរួមក្នុងព្យុហយាត្រាយោធាដ៏ធំមួយនៅក្នុងទីក្រុងតេអេរ៉ង់។ នៅក្នុងព្រឹត្តិការណ៍នោះ គេឃើញមានការដាក់បង្ហាញនូវគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ និងកាំជ្រួចបាលីស្ទិក ដែលជាសារបង្ហាញពីការត្រៀមលក្ខណៈការពារខ្លួន និងការតស៊ូរបស់អ៊ីរ៉ង់ ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ។

ទោះជាយ៉ាងណា ក្នុងជំហានដែលពិភពលោកមិនសូវរំពឹងទុក លោកប្រធានាធិបតី ត្រាំ បានប្រកាសតាមរយៈបណ្តាញសង្គមថា លោកបានយល់ព្រមតាមសំណើរបស់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល ដើម្បីបន្តបទឈប់បាញ់នេះ។ លោកបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺដើម្បីរង់ចាំឱ្យមេដឹកនាំអ៊ីរ៉ង់ដាក់ចេញនូវសំណើបង្រួបបង្រួមមួយសម្រាប់ការចរចា។

ទន្ទឹមនឹងការបន្តបទឈប់បាញ់ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ថា៖សហរដ្ឋអាមេរិកនឹងបន្តការបិទខ្ទប់ តាមច្រកសមុទ្រ និងកំពង់ផែរបស់អ៊ីរ៉ង់ដដែល។ ចំណែកការរឹតបន្តឹងលើការនាំចេញប្រេងខុសច្បាប់នឹងនៅតែបន្តធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុត៕ 

ប្រភព៖
Al Jazeera English