ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និង ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំងការផ្តល់ពានរង្វាន់...

ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អិុឈិ ឡាយហ្វ៍ (ខេមបូឌា) និង ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។

 
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍  និង ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំងការផ្តល់ពានរង្វាន់...

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ   សាខមប៊ែង ខេមបូឌា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរ ដូចជា ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នក​ប្រឹក្សាផែនការហិរញ្ញវត្ថុ។

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ក្នុងពិធីនេះថា៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការប្រារព្ធខួប១ឆ្នាំ នៃភាពជាដៃគូអាជីវកម្ម​របស់យើង។ វាគឺ​ជា​ឆ្នាំ       ​ដ៏​អស្ចារ្យ និងជោគជ័យមួយសម្រាប់​ក្រុមហ៊ុន​ទាំងពីរ។”

លោក អាឡិន ថៃ​ បានបន្តទៀតថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ១៩០២  ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងមានវត្តមានអាជីវកម្មនៅ   កម្ពុជារយៈពេលយូរអង្វែង និងបានប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ យើងផ្តល់ជូនអតិថិជននូវផលិតផលធានារ៉ាប់រងដែលមានការប្រកួតប្រជែង និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមរយៈអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុរបស់យើងដែលមាននៅតាម សាខាធនាគារ  សាខមប៊ែង ខេមបូឌា ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់គម្រោងធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា”។

លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង        ខេមបូឌា មានប្រសាសន៍ថា៖យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់នៅពេលបានឃើញនូវ    លទ្ធផលជាផ្លែផ្កាដ៏គាប់ប្រសើរនៃភាពជាដៃគូមួយនេះ។ ពិតប្រាកដណាស់ យើងនឹងបន្តវា និងប្តេជ្ញាចិត្តធ្វើឱ្យភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើន និងយូរអង្វែងដើម្បីអាចបន្តផ្តល់មកនូវផលិត ផល​សេវាកម្មធនាគារដែលមានគុណភាពកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវអតិថិជននៃក្រុមហ៊ុនទាំងពីរ។”

លោក Nguyen Nhi Thanh បានបន្តទៀតថា៖ “ក្នុងឆ្នាំដំបូងនេះ ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានដាក់ដំណើរការផលិតផលធានារ៉ាប់រង Bancassurance ជាមួយនឹងកម្មវិធីពិសេសជាច្រើនសម្រាប់អតិថិជន និងបុគ្គលិក។ គម្រោងការពារដែលផ្តល់ជូនដល់អតិថិជនរបស់យើងគឺមានលើសពី ៥.៥ លានដុល្លារអាមេរិក។  នេះគឺជា          តួលេខដ៏ល្អប្រសើរគួរអោយចាប់អារម្មណ៍ ចំពោះការចាប់ដៃគូអាជីវកម្ម នៅក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីត-១៩។

 

ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន​ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ក្នុងការរួមកសាងនូវជំហានជោគជ័យដំបូងរបស់យើង។​ ក្រោមការដឹកនាំ និងការគាំទ្រយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ យើងជឿជាក់ថា យើងនឹងបន្តសម្រេចបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀតនាពេលខាងមុខនេះ។

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

** Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ។