សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុប្រែប្រួលគួរឲ្យកក់សំគាល់
បើតាមយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពីថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជណាចក្រកម្ពុជាមានលក្ខណ:ប្រែប្រួលគួរឲ្យកក់សំគាល់។
មូលហេតុដោយឥទ្ធិពលកើតឡើងបួនស្របគ្នានោះគឺ:
• ជ្រលងសម្ពាធទាបឥណ្ឌា
• ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
• សម្ពាធទាប ១០០៦ហិតូប៉ាស្កាល់ នៅចំពីលើ
• ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ
លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅព្រះរាជណាចក្រកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា នឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
អាស្រ័យហេតុនេះសូមមានការប្រុងប្រយ័ត្ន ជាពិសេសប្រជានេសាទអ្នកដំណើរទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាសធាតុដែលអាចកើតមានជាយថាហេតុ៕
join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម