តារាស្រីទាំង ៥ដួងមានសំណាងមានស្វាមីចេះថ្នាក់ថ្នម និងពូកែរឿងរកស៊ី
ជឿរជាក់ថាហ្វេនៗប្រាកដជាស្គាល់នូវតារាចម្រៀងស្រីទាំង ៤រូបនិងមាក់ ម៉ូម៉ូខាងក្រោមនេះហើយ កន្លងមកពួកគាត់ខិតខំកសាងប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈបទចម្រៀងពិរោះៗ ការសម្តែង និងការធ្វើឲ្យបងប្អូនសើច ក្នុងនោះមានការពេញចិត្ត សរសើរពីសមត្ថភាពរបស់ពួកគាត់យ៉ាងហូរហែរ ។
ទន្ទឹងនឹងនេះស្របពេលកេរ្តិ៍ឈ្មោះល្បីល្បាញ តារាស្រីទាំងនេះក៏បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រួចក៏រៀបការជាមួយបុរសដែលខ្លួនស្រលាញ់ផងដែរ។
បន្ទាប់ពីរៀបការ និងចាប់ដៃសាងគ្រួសារជាមួយគ្នារួចពួគគាត់ក៏ទទួលបានការថ្នាក់ថ្នមមើលថែពីស្វាមី និងមានកូន រស់នៅក្នុងគ្រួសារយ៉ាងមានក្ដីសុខ និងមានសុភមង្គល។ ជាពិសេសអ្វីដែលមហាជនគិតថាពួកគាត់មានសំណាងនោះ គឺតារាស្រីទាំងនេះសុទ្ធតែមានសំណាងបានស្វាមីដែលពូកែរឿងរកស៊ីអ្នកខ្លះក៏ជាអ្នកជំនួញ មានទ្រព្យសម្បត្តិចាយសឹងលែងអស់តែម្ដង៕
ខាងក្រោមនេះជាតារាស្រីទាំង៥រូប ៖
១. ឱក សុគន្ធកញ្ញា
២. ពេជ្រ សូលីកា
៣. សុគន្ធ នីសា
៤. សួស វីហ្សា
៥ គង់ ចាន់ស្រីមុំ
សូមចុចjoin Telegram https://t.me/cngtvcambodia