CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 36 ប្រធានបទ៖ ជំងឺ Autism?
១. តើអ្វីទៅជាជំងឺ Autism? ជំងឺ Autism វាគឺជាវិបត្តិអកប្បកិរិយាដែលប៉ះពាល់ទៅដល់ការលូតលាស់របស់កុមារ មិនត្រឹមតែមានច្រើននៅក្នុងប្រទេសកម្ពុជានោះទេសូម្បីតែនៅក្រៅប្រទេសក៏មានច្រើនផងដែរ។ការស្រាវជ្រាវជាច្រើនបង្ហាញថា ជំងឺ អូទីហ្សឹម (Autism) អាចកើតមានឡើងចំពោះទារក នៅពេលចាប់កំណើតក្នុងផ្ទៃម្ដាយ។
២. តើជំងឺ Autism មានរោគសញ្ញាដូចម្តេចខ្លះ?
- កុមារដែលមាន Autism គឺស្ដែងចេញនៅសញ្ញាមួយចំនួន ដែលពេលខ្លះកុមារអត់មានសកម្មភាពលេងជាមួយអ្នកដ៏ទៃឬបញ្ហាទំនាក់ទំនងជាមួយអ្នកដ៏ទៃតែម្ដង។
- កុមារ Autism ចូលចិត្តលេងម្នាក់ឯង មិនសូវមានភាពយល់ដឹងពីសកម្មភាពខាងក្រៅ។
- កុមារ Autism មិនអាចធ្វើការទំនាក់ទំនងដោយការនិយាយឬការអាន ការសរសេរដោយងាយស្រួលនោះទេ បញ្ហាទាំងអស់នេះគឺអាចសម្គាល់បានកុមារនោះមាន Autism ។
- ការអាន ការសរសេរគឺពិបាកសំរាប់កុមារ Autism
៣. តើជំងឺ Autism មានកត្តាប្រឈមអ្វីខ្លះ?
កត្តាប្រឈម គឺមានវិបត្តិក្នុងការនិយាយ អានឬទំនាក់ទំនងផ្សេងៗជាមួយមនុស្សនៅជុំវិញខ្លួន និងមិនដឹងនៅអ្វីដែលបានធ្វើ។
៤. តើជំងឺ Autism មានវិធីព្យាបាលបែបណា?
ចំពោះវិធីព្យាបាលកុមារ Autism គឺនៅមិនទាន់មានថ្នាំ ឬវិធីសាស្រ្តព្យាបាលណាមួយដែរអាចនឹងជួយឲ្យជាបាននោះទេ។ ប៉ុន្តែអ្វីដែរអាចជួយបានសំខាន់បំផុតគឺការយកចិត្តទុកដាក់ការថែទាំពីឪពុកម្តាយ អាណាព្យាបាលជាដំបូងបំផុត បន្ទាប់ពីក្រុមគ្រូពេទ្យនិងអ្នកជំនាញខាងចិត្តសាស្ត្រក៏ដូចជាគ្រូបង្រៀន ពីព្រោះកុមារ Autism មិនអាចរស់នៅជាមួយនឹងកុមារដទៃបានឬចូលសាលារៀនេជាមួយអ្នកដទៃបាននោះទេ។ បន្ថែមពីនេះដើម្បីកុំឲ្យកើតជំងឺនេះគូស្វាមីគួរកំណត់ ឬផែនការក្នុងការយកបុត្រនៅអាយុកុំឲ្យច្រើនពេក និងក្មេងពេក និងទៅមន្ទីរពេទ្យដើម្បីពិនិត្យតាមដានសុខភាពមុនពេលយកបុត្រ៕
សូមទស្សនាវីដេអូខាងក្រោម៖