នាវាចម្បាំងអាមេរិកមួយគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី២ហើយ ក្នុងពេលពីរសប្តាហ៍ក្រោយនេះ

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់និយាយនៅថ្ងៃច័ន្ទនេះថា នាវាចម្បាំងអាមេរិកមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់២ដងហើយ នាពេល២សប្តាហ៍នេះ ស្របពេលដែលចិន និងអាមេរិកកំពុងមាន ភាពតានតឹងក្នុងជម្លោះសមុទ្រចិនខាងត្បូង។

 
នាវាចម្បាំងអាមេរិកមួយគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី២ហើយ ក្នុងពេលពីរសប្តាហ៍ក្រោយនេះ

នាវាចម្បាំងអាមេរិក ដែលមិនស្គាល់ឈ្មោះ និងប្រភេទ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយកំពុងបន្តដំណើរឆ្ពោះទៅភាគខាងត្បូង។ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងទៀតថា នាវារបស់អាមេរិកកំពុងប្រតិបត្តិការជាមួយនឹងស្ថានភាពធម្មតា ហើយភាគីខាងតៃវ៉ាន់កំពុងរង់ចាំការបកស្រាយពីខាងនាវាអាមេរិក ដែលពុំទាន់ឆ្លើយតបនឹងសំណើសុំការអធិប្បាយនៅឡើយ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ នាវាចម្បាំងអាមេរិកមួយគ្រឿងក៏បានឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ម្តងដែរ ដែលយោធាចិនបានហៅទង្វើនេះថាជា "ចលនាបង្កភាពគ្រោះថ្នាក់"។ មិនតែប៉ុណ្ណោះចិន និងអាមេរិកក៏បានបង្កើនសកម្មភាពយោធារបស់ពួកគេនៅក្នុងតំបន់ទាំងនៅជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង៕

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ