កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧៦៥នាក់ ជាសះស្បើយចំនួន ៦៩៤នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៦៥នាក់ ខណ:ជាសះស្បើយមានចំនួន ៦៩៤នាក់ និងស្លាប់១១នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថាក្នុងមានករណីឆ្លងថ្មីដែលជាអ្នកដំណើរពីបរទេសមាន ៣២៨នាក់។
គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៧៥,៩១៧នាក់ អ្នកជាសះស្បើយសរុប ៦៨,៣៨៦នាក់ និង មានអ្នកស្លាប់សរុប១,៣៥០នាក់ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការវីរុសដ៏កាចសាហាវនេះ៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល