កីឡាករទាំង១០រូប ដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រាខ្អស់ជាងគេបំផុតក្នុងពិភពលោក
Sport bible៖ ក្នុងពេលបច្ចុប្បន្ននេះកីឡាករ ដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រាខ្ពស់ជាងគេបំផុតនៅលើពិភពលោកភាគច្រើន គឺកំពុងលេងឲ្យកំពូលក្លឹបបាល់ទាត់ Real Madrid និង Barcelona។ តើអ្នកដឹងទេថា ពួកគេជានរណាខ្លះ ហើយបើក្លឹបបាល់ទាត់ផ្សេងទៀតចង់ទិញផ្តាច់កុងត្រារបស់គេ នោះនឹងត្រូវបង់ប្រាក់ចំនួនខ្ពស់ប៉ុណ្ណា? ទាំងនេះ គឺជាកីឡាករទាំង១០រូប និងតម្លៃខ្លួនទិញផ្តាច់កុងត្រារបស់ពួកគេ ដែលខ្ពស់ជាងគេបំផុតនៅពិភពលោកនាពេលបច្ចុប្បន្ន៖
១- Karim Benzema (៨៤៦.៧ លានផោន)
ជាខ្សែប្រយុទ្ធដ៏សំខាន់មួយរូបរបស់ Real Madrid ដែលបានចុះកុងត្រាលេងឲ្យកំពូលក្លឹបនេះ តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ តម្លៃខ្លួនទិញផ្តាច់កុងត្រា ៨៤៦.៧លានផោន។
២- Antoine Griezmann (៦៧៧.២ លានផោន)
ជាកីឡាកររបស់ក្លឹប Barcelona។ តម្លៃខ្លួនទិញផ្តាច់កុងត្រា ៦៧៧.២ លានផោន។
៣- Luka Modric (៦៣៤.៩ លានផោន)
ខ្សែបម្រើរបស់ក្លឹប Real Madrid។ តម្លៃខ្លួនទិញផ្តាច់កុងត្រា ៦៣៤.៩ លានផោន។
៤- Brahim Diaz (៦៣៤.៩ លានផោន)
កីឡាករវ័យក្មេងរូបនេះ មានតម្លៃខ្លួនទិញផ្តាច់កុងត្រា ស្មើនឹង Luka Modric ដែរ។
៥- Lionel Messi (៥៩២.៥ លានផោន)
កំពូលកីឡាករនៅក្លឹប Barcelona។ តម្លៃខ្លួនទិញផ្តាច់កុងត្រា ៥៩២.៥ លានផោន។
៦- Isco Alarcon (៥៩២.៥ លានផោន)
មានតម្លៃខ្លួនទិញផ្តាច់កុងត្រា ៥៩២.៥ លានផោន កំពុងលេងឲ្យក្លឹប Real Madrid។
៧- Vinicius Jr (៥៩២.៥ លានផោន)
មានតម្លៃខ្លួនទិញផ្តាច់កុងត្រា ៥៩២.៥ លានផោន។
៨- Marco Asensio (៥៩២.៥ លានផោន)
តម្លៃខ្លួនទិញផ្តាច់កុងត្រា ស្មើគ្នាជាមួយ Vinicius Jr, Isco និង Messi ផងដែរ។
៩- Gareth Bale (៤២៣ លានផោន)
កំពុងលេងឲ្យក្លឹប Tottenham Hotspur ឈរនៅចំណាត់ថ្នាក់ទី៩ នៃកីឡាករ ដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រាខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក។
១០- Gerard Pique (៤២៣ លានផោន)
កំពូលខ្សែការពារនៅក្លឹប Barcelona ដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រា ៤២៣លានផោន៕