មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!

ក្រៅពីជីវិតតារាសម្ដែងនៅក្នុងវិស័យសិល្បៈទទួលបានជោគជ័យហើយ ជីវិតអាពាហ៍ពិពាហ៍ក៏មានសុភមង្គលទៅទៀត។

 
មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!
មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!
មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!
មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!
មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!
មិនត្រឹមជោគជ័យក្នុងសិល្បៈទេ ថែមទាំងមានស្វាមីជាត្រកូលអភិជន អ្នកជំនួញពាន់លាន!

 តារាស្រីប៉ុន្នានរូបខាងក្រោមនេះ ចាត់ទុកថាជាតារាដែលមានសំណាងបានរៀបការជាមួយអ្នកត្រកូលអភិជនមានទ្រព្យសម្បត្ដិពាន់លានចាយមួយជាតិមិនអស់។
១. Jun Ji Hyun
តារាស្រីរូបនេះ មិនត្រឹមតែជាតារាសម្ដែងលំដាប់កំពូលជោគជ័យក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ សូម្បីតែស្វាមីរបស់នាងក៏ជាអ្នកជំនួញដ៏អស្ចារ្យម្នាក់ដែរ។ ស្វាមីរបស់ Jun Ji Hyun ធ្លាប់ធ្វើជាថ្នាក់ដឹកនាំធនាគារមួយនៅអាមេរិក បន្ទាប់មកលោកបានស្នងតំណែងមុខជំនួញពីឪពុក។ សព្វថ្ងៃប្ដីរបស់ Ji Hyun មានភាគហ៊ុនជាង ៧០% នៅក្នុងក្រុមហ៊ុនដែលមានតម្លៃដល់ទៅជាង ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

 

២. Lee Si Young
កាលពីឆ្នាំ ២០១៧ នាងបានប្រកាសចូលរោងការជាសាធារណៈជាមួយលោក Hyun ដែលជាអ្នកកាន់កាប់អាជីវកម្មភោជនីយដ្ឋាន។លោកទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្មរបស់លោកតាំងពីអាយុ ២០ឆ្នាំមកម្ល៉េះ បច្ចុប្បន្នលោកគឺជា អ្នកនាំមុខជំនួញរោងចក្រចំណីអាហារដ៏ធំមួយ។

 


៣. Han Chae Young 
បានធ្វើឲ្យកក្រើកវិស័យសិល្បៈកូរ៉េ បន្ទាប់ពីនាងបានប្រកាសរៀបការជាមួយដៃគូរដែលនៅក្រៅសិល្បៈ កាលពីឆ្នាំ ២០០៧។ ស្វាមីរបស់នាងគឺជាសមាជិកនៅក្នុងគ្រួសារអភិជនមួយ មិនតែប៉ុណ្ណោះពួកគេថែមទាំងមានឈ្មោះក្រៅថា គ្រួសាររាជវង្សក្នុងពិភពហិរញ្ញវត្ថុ។ ស្វាមីរបស់នាងបានទិញចិញ្ចៀនពេជ្រ តម្លៃជិត ៦លាន ដុល្លារ និងផ្ទះវីឡាដ៏ធំមួយ ដើម្បីសុំ Han Chae Young រៀបការទៀតផង។


៤. Park Ji Yoon 
បន្ទាប់ពីលាឈប់ពីវិស័យកម្សាន្តស្ងប់ស្ងាត់មួយរយៈ Park Ji Yoon បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយនាងបានរៀបការនៅ ក្នុងឆ្នាំ ២០១៩។ ស្វាមីរបស់នាង គឺជាអគ្គនាយកគ្រប់គ្រងផ្នែកច្នៃម៉ូតនៅក្នុងក្រុមហ៊ុន KakaoTalk ហើយក្រោយមកត្រូវបានឡើងដំណែងទៅជា នាយកក្រុមហ៊ុន។ ហើយលោករកចំណូលបានជាង ៦៣ លាន ដុល្លារក្នុងមួយឆ្នាំ និង សរុបទាំងប្រាក់បន្ថែមប្រហែលជា ២លាន ដុល្លារសហរដ្ឋអាមេរិកទៀត។


៥. Lee Hye Young 
តារាស្រីរូបនេះ មានការងារជាច្រើន ដូចជា តារាសម្ដែង អ្នកចម្រៀង stylist និងថែមទាំងជាម្ចាស់ម៉ូដសំលៀកបំពាក់ផងដែរ។ នាងមានជីវិតឡើងខ្ពស់ត្រដែតបន្ទាប់ពីនាងបានរៀបការជាមួយស្វាមី ដែលមានមុខជំនួញជាដៃគូនៅក្នុងភាគហ៊ុនឯកជន MBK ទឹកប្រាក់សរុបជាង ២៣ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក៕ 


 

ប្រភព៖ Zingnews

សូមចុច join Telegram https://t.me/cngtvcambodia