លោក វណ្ណា ស័ក្តិ ប្រាប់ពីអាការ:ក្នុងខ្លួនខណៈលោកយាយ ណយ សំណាង មិនទាន់ដឹងអំពីស្ថានភាពសុខភាព

កូនប្រុសបង្កើតរបស់តារាចម្រៀង និង សម្ដែងជើងចាស់លោកយាយ ណយ សំណាង គឺ លោក វណ្ណា ស័ក្ដិ បានប្រាប់ពីអាការ:ក្នុងខ្លួនបន្ទាប់ ពី លោកបានសម្រាកនិងព្យាបាលជំងឺកូវីដ-១៩ជាមួយម្ដាយនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានជាងមួយសប្ដាហ៍រួចមកហើយ។

 
លោក វណ្ណា ស័ក្តិ ប្រាប់ពីអាការ:ក្នុងខ្លួនខណៈលោកយាយ ណយ សំណាង មិនទាន់ដឹងអំពីស្ថានភាពសុខភាព
លោក វណ្ណា ស័ក្តិ ប្រាប់ពីអាការ:ក្នុងខ្លួនខណៈលោកយាយ ណយ សំណាង មិនទាន់ដឹងអំពីស្ថានភាពសុខភាព
លោក វណ្ណា ស័ក្តិ ប្រាប់ពីអាការ:ក្នុងខ្លួនខណៈលោកយាយ ណយ សំណាង មិនទាន់ដឹងអំពីស្ថានភាពសុខភាព

លោក វណ្ណា សក្ដិ ដែលកំពុងសម្រាកព្យាបាលខ្លួនឯងផងនិងមើលថែម្ដាយដែលកំពុងព្យាបាលជំងឺ កូវីដ-១៩ ផង បានប្រាប់ពីស្ថានភាពរបស់ខ្លួននិងម្ដាយជាប្រចាំដល់មហាជនតាមបណ្ដាញសង្គមផ្ទាល់ខ្លួន។
ល្ងាចមិញនេះលោកបាននិយាយថា ៖"ខ្ញុំសង្ឃឹមថាអាចឆាប់បានត្រឡប់ទៅផ្ទះវិញផងចុះ...ខ្ញុំគ្រាន់តែនៅមាន អាការឈឺកបន្ដិចគេងមិនសូវលក់បន្តិចក្ដៅខ្លួនបន្តិចចុករោយឆ្អឹងឆ្អែងបន្តិចអស់កម្លាំងក្នុងខ្លួន បន្តិច...និយាយរួមទៅសុទ្ធតែបន្តិចៗទាំងអស់ មិនអីទេជិតជាហើយ"។

ត្បិតថាលោកវណ្ណាសក្ដិមិនបានបង្ហាញពីអាការ:ម្ដាយនៅពេលនេះប៉ុន្ដែមុនពេលចូលមកសម្រាកនិងព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតគឺ លោកស្រី ណយ សំណាង មានសភាពធ្ងន់ធ្ងរខ្លាំងដោយស្ថាន ភាពធ្ងន់ធ្ងរនេះហើយទើបគ្រូពេទ្យជំនាញបានផ្លាស់ប្ដូរកន្លែងព្យាបាលដោយគ្រូពេទ្យបានបញ្ជូនអ្នក ជំងឺ ទាំង ម្ដាយនិងកូនតាមឡានសង្គ្រោះបន្ទាន់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្មែរ-សូវៀតកាលពី ថ្ងៃ ទី១៥ ខែ ឧសភា ឆ្នាំ ២០២១៕

ប្រភព: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ប្រភព: វណ្ណា ស័ក្តិ