ចំនួនអ្នកស្លាប់កើនឡើងដល់ជាង១៣៥នាក់ ខណៈអ្នករងរបួសកើនដល់ជាង៥០០០ នៅទីក្រុងបេរូត
បេរូត៖ មកដល់ពេលនេះ ចំនួនអ្នកស្លាប់កើនដល់ជាង១៣៥នាក់ អ្នករងរបួសជាង៥០០០នាក់ ខណៈក្រុមសង្គ្រោះបន្ទាន់នៅតែស្វែងរកមនុស្សដែលបាត់ខ្លួន និងទាញសាកសពចេញពីបំណែកបាក់បែក ក្នុងឧប្បទ្ទហេតុផ្ទុះឃ្លាំងស្តុកជាតិគីមី នៅតំបន់កំពង់ផែរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ។
ឧប្បទ្ទហេតុនេះ គឺជាការផ្ទុះដ៏ធំបំផុតមិនធ្លាប់មានពីមុនមកទេ នៅទីក្រុងបេរូត ហើយរដ្ឋាភិបាលលីបង់ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលពីរសប្តាហ៍ផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រជាជាតិលីបង់ មានប្រជាជនសរុបប្រមាណ ៦,៨ លាននាក់ កំពុងស្ថិតនៅក្នុងការកាន់ទុក្ខរយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃពុធទី០៥ ខែសីហា ឆ្នាំ២០២០៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ