សហព័ន្ធសេវាអប់រំនៅកម្ពុជារៀបចំសិក្ខាអនឡាញស្តីពីនិរន្តរភាពនៃដំណើរការបង្រៀននិងរៀនកម្រិតមត្តេយ្យសិក្សាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩

ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធសេវាអប់រំនៅកម្ពុជានឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Zoom Conference) ស្តីពីនិរន្តរភាពនៃដំណើរការបង្រៀននិងរៀនកម្រិតមត្តេយ្យសិក្សា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្តការរៀន-បង្រៀន និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

 
សហព័ន្ធសេវាអប់រំនៅកម្ពុជារៀបចំសិក្ខាអនឡាញស្តីពីនិរន្តរភាពនៃដំណើរការបង្រៀននិងរៀនកម្រិតមត្តេយ្យសិក្សាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩
សហព័ន្ធសេវាអប់រំនៅកម្ពុជារៀបចំសិក្ខាអនឡាញស្តីពីនិរន្តរភាពនៃដំណើរការបង្រៀននិងរៀនកម្រិតមត្តេយ្យសិក្សាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩

សិក្ខាសាលាអនឡាញនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ម៉ោង៨ ដល់ម៉ោង១១កន្លះព្រឹក និងផ្សាយបន្តផ្ទាល់លើផេកហ្វេប៊ុករបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។ 

សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ព្រមទាំងវាគ្មិន ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច លោក ឈួន ប៊ុនឈឿន អនុប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប លោកស្រី រស់ យ៉ាណា ប្រធាននៃសាលា អន្តរទ្វីប អាមេរិកាំង និងលោក ទូច ពុទ្ធី អគ្គនាយកក្រុមហ៊ុន EDPUB EDUCATION SOLUTIONS។ លើសពីនេះក៏នឹងមានការចូលរួមដោយសមាជិករបស់សហព័ន្ធជាច្រើនរូបផងដែរ។

សូមជម្រាបថា សហព័ន្ធសេវាអប់រំនៅកម្ពុជា គឺជាសមាគមដែលបង្កើតឡើង និងចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០២០ ដោយរួមផ្តុំស្ថាប័នគ្រឹះស្ថានអ់បរំ និងបណ្តុះបណ្តាលឯកជនជាង១០០ស្ថាប័ន៕