[វីដេអូ] Ep.55 ប្រធានបទ៖ វិធីសាស្ត្រធ្វើយ៉ាងណាកុំឲ្យស្ពាយថ្នាំយកតាមខ្លួននៅអាយុ ៤០ឆ្នាំ
តាមការសង្កេតនៅពេលមនុស្សមានអាយុចាប់ពី ៤០ ឆ្នាំចាប់ផ្តើមមានជំងឺជាប់នឹងខ្លួនមិនថាតិចឬច្រើននោះទេ ចំពោះអ្នកដែលធាត់មានហានិភ័យឈឺច្រើនជាងអ្នកដែលស្គម ហើយជាទូទៅជំងឺចែកចេញជា២ គឺជំងឺឆ្លង និង ជំងឺមិនឆ្លង។
វិធីសាស្រ្តដើម្បីកាត់បន្ថយការឈឺជំងឺដូចជា លើសឈាម ទឹកនោមផ្អែម ដែលមានការកើនឡើងច្រើន អ្នកត្រូវយកចិត្តទុកដាក់ជាមួយកត្តាផ្លូវចិត្ត របបអាហារ និងកត្តាហិរញ្ញវត្ថុ ព្រោះមនុស្សយើងត្រូវការអាហារដែលជួយឲ្យមានសុខភាពល្អ និងរសនៅប្រកបដោយសុភមង្គល។
ទាក់ទងនឹងវ័យនៅពេលដែលនៅក្មេងគឺមិនសូវឈឺច្រើននោះទេ តែនៅពេលដែលចាប់ផ្តើមដល់វ័យពាក់កណ្តាលអាយុ ចាប់ផ្តើមឈឺច្រើនមានជំងឺច្រើនដោយសារតែសរីរាង្គខាងក្នុងនៅក្នុងរាងកាយចាប់ផ្តើមខូចបន្តិចម្ដងៗ និងចុះទ្រុឌទ្រោមទៅតាមវ័យនិងសុខភាព។
ជារួម ការបរិភោគអាហារគួរជ្រើសរើសអោយបានត្រឹមត្រួវ ចំណែកឯរបៀបនៃការរស់នៅត្រូវយកចិត្តទុកដាក់តាមរយៈការហាត់ប្រាណ ការគ្រប់គ្រងផ្លូវចិត្តឲ្យបានល្អផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖