តាមពិតបែបនេះសោះ! មូលហេតុដែលប្ដូរឈ្មោះមកជា រចនា រ៉ាវាឌី
ប្រិយមិត្តប្រាកដជាស្គាល់ហើយនៅតារាសម្ដែងនៅក្នុងផលិតកម្ម Sastra Film និងជាតារាបង្ហាញម៉ូត គឺ កញ្ញា រចនា រ៉ាវាឌី ។ តាំងពីកញ្ញាចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈ ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានដឹងហើយថា រចនា រ៉ាវាឌីន គឺមិនមែនឈ្មោះកំណើតរបស់កញ្ញាឡើយ។
កញ្ញា រចនា រ៉ាវាឌី គឺមានឈ្មោះពិតថា រស់ រចនា ហើយឈ្មោះនេះកញ្ញាបានប្រើប្រាស់តាំងពីចាប់ផ្ដើមក្នុងវិស័យសិល្បៈដំបូងមកម្ល៉េះ ដោយកាលនោះកញ្ញា រស់ រចនា ឬ រចនា រ៉ាវាឌី បានចាប់ផ្ដើមអាជីពជាអ្នកដើរម៉ូតដែលជាជំហានចូលសិល្បៈដំបូង។
ក្នុងការផ្លាស់ប្ដូឈ្មោះនេះផងដែរកញ្ញាធ្លាប់បានឲ្យដឹងថា មូលហេតុដែលកញ្ញាប្ដូឈ្មោះក៏ព្រោះតែកញ្ញាស្រលាញ់តួអង្គស្រីម្នាក់ក្នុងខ្សែរភាពយន្ត ដែលមានឈ្មោះ រ៉ាវាឌី ដែលជា idol សំណព្វចិត្ត បស់កញ្ញាទើបកញ្ញាសម្រេចចិត្តប្ដូរឈ្មោះបែបនេះក្នុងវិស័យសិល្បៈដោយប្តូរពី រស់ រចនា មក រចនា រ៉ាវាឌី តែម្ដងវិញ។
សូមជម្រាបថា កញ្ញា រចនា រ៉ាវាឌី ចូលសិល្បៈត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែតារាស្រីរូបនេះហាក់ទទួលបានការគាំទ្រលេចធ្លោយ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងរឿង “អ្នកឈ្នះ”៕
សូមចុច