សូមបញ្ឈប់ការញុំាអាហារឆៅ ព្រោះវាជាមូលហេតុបង្កឲ្យកើតវីរុសណូរ៉ូ « Norovirus »

កាលពីថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »។

 
សូមបញ្ឈប់ការញុំាអាហារឆៅ ព្រោះវាជាមូលហេតុបង្កឲ្យកើតវីរុសណូរ៉ូ « Norovirus »

សូមជម្រាបថា វីរុសណូរ៉ូ « Norovirus » មូលហេតុចម្បងគឺបណ្តាលមកពីអាហារ ជាពិសេសអយស្ទ័រឆៅអាចមានផ្ទុកវីរុស ដែលបង្កឲ្យមានជំងឹរលាកក្រពះស្រួចស្រាវរលាកក្រពះពោះវៀន។

រោគសញ្ញាភាគច្រើនមានដូចជា រាក ក្អួត ចង្អោរ ចុកពោះ អាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។

គួរបញ្ជាក់ផងដែរថា អ្នកអាចកើតជំងឺបង្កដោយវីវុសណរ៉ូ ច្រើ​នដងក្នុងជីវិតរបស់អ្នក ពីព្រោះវីរុសណូរ៉ូ មានច្រើនប្រភេទ។

សូមអានសេចក្តីជូនព័ត៌មានលំអិតដូចខាងក្រោម៖

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា 

សូមចុច join Telegram https://t.me/cngtvcambodia

ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070

Website: https://cngtvcambodia.com

Facebook page: CNGTV Cambodia

YouTube Channel: CNGTV