Arsenal លត់ Spur 3-1 នៅកីឡដ្ឋាន Emirates Stadium
Arsenal យក 3 ពិន្ទុបន្ថែម បន្ទាប់ពីឈ្នះ Spur ក្នុងលទ្ធផល 3 ទល់នឹង 1 ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី 6 កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ។
Arsenal បាននាំមុខ Tottenham Hotspur 3 ទល់នឹង 0 នៅតង់ទី1 ។ Arsenal ធ្វើការវាយសម្រុកបានយ៉ាងល្អនៅតង់ទី1 ដោយរកគ្រាប់បាល់បាន 3គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ Emile Smith-Rowe 12’, កីឡាករ Aubameyang 27’ និងកីឡាករ Bukayo Saka 34’ ។ លុះចូលមកដល់តង់ទី2 នៅនាទីទី 79 កីឡាករ Heung Min Son បានស៊ុតបញ្ចូលទីឲ្យ Tottenham Hotspur បានមួយគ្រាប់វិញ ។ លទ្ធផលនេះបានបន្តរហូតដល់បញ្ចប់ការប្រកួត Arsenal 3-1 Tottenham Hotspur ។
សូមបញ្ជាក់ថានេះគឺជាជ័យជំនះលើកទី3 របស់ Arsenal ក្នុងការប្រកួតចំនួន 6 ប្រកួតក្នុងក្របខណ្ឌ Premier Leauge ដែលធ្វើឲ្យ Arsenal ងើបពីបាតតារាងមកឈរនៅលំដាប់ថា្នក់លេខ 10 ឡើងវិញ បន្ទាប់ពីចាញ់ 3 ប្រកួតជាប់ៗគ្នានៅដើមរដូវកាល ។