[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.33 បញ្ហាស្បែកកំឡុងពេលពពោះ

ទាក់ទងជាមួយបម្រែបម្រួលបញ្ហាស្បែកនៅក្នុងកំឡុងពេលមានផ្ទៃពោះ មានមូលហេតុធំៗបីទាក់ទងនឹងការបម្រែបម្រូលអ័រម៉ូន ទាក់ទងនិងប្រព័ន្ធភាពសុំារបស់ស្រ្តីមានផ្ទៃពោះ មួយវិញទៀតនោះគឺទាក់ទងនិងប្រព័ន្ធសសៃឈាមនិងបេះដូង។

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.33 បញ្ហាស្បែកកំឡុងពេលពពោះ

រោគសញ្ញានិងបម្រែបម្រួលក្នុងកំឡុងពេលមានផ្ទៃពោះ វាមានតាំងពីរផ្នែកខាងក្រៅដល់ផ្នែកខាងក្នុង។ផ្នែកខាងក្រៅនិងជាទូទៅមានការឡើងស្នាមខ្មៅ មានន័យថាការឡើងពណ៌ខ្មៅខ្លាំងជាងស្បែកធម្មតា យើងសង្កេតឃើញថាស្នាមខ្មៅនៅលើ​ ក នៅលើចុងដោះ នៅលើឃ្លៀក នៅលើក្រលៀនរបស់គាត់ ឬមួយទៀតនៅលើស្បែកពោះ។

ជាធម្មតាបើយើងមិនទាន់មានទម្ងន់ក៏មានដែរ ប៉ុន្តែមានព្រៀលៗ នៅពេលចាប់ផ្ដើមទម្ងន់ហើយស្នាមខ្មៅកាន់តែដិតទៅៗ ឬក៏ស្នាមជាំនៅលើផ្ទៃមុខ លើសពីនិងទៅទៀតគឺស្បែកគាត់ស្ងួតឡើងរមាស់ឬឡើងជាកន្ទាលត្រអាក។ ជាទូទៅកើតឡើងនៅស្បែកក្បាលពោះរបស់ពួកគាត់ដោយសារស្បែកក្បាលពោះរបស់ស្ត្រីនិងចាប់ផ្ដើមរីកបន្តិចម្ដងៗ។

មួយវិញទៀតស្នាមសង្វារដែលភាគច្រើនកើតឡើងនៅលើផ្ទៃស្បែកក្បាលពោះ នៅលើជើង ឬលើគូថ ពេលដំបូងចេញពណ៌ក្រហម។

បញ្ហាផ្សេងទៀតទាក់ទងនិងរបត់សសៃឈាមបេះដូង មានន័យថាកំឡុងពេលស្ត្រីមានផ្ទៃពោះក្នុងខ្លួននឹងបង្កើននៅសារធាតុចិញ្ចឹមទៅដល់កូន។មានន័យថាប្រព័ន្ធរបត់ឈាមនឹងកើតឡើងខ្លាំងជាងមុន។ប៉ុន្តែមិនល្អទៅលើម្ដាយ​ ផ្ទៃស្បែករបស់គាត់ឡើងសសៃឈាមក្រហមនៅលើផ្ទៃមុខ និងច្រមុះជាដើម។

បើនិយាយពីប្រព័ន្ធភាពសុំារបស់ស្រ្តី គាត់រៀងខ្សោយជាងធម្មតាគាត់អាចប្រឈមនឹងកើតមុខនិងឆ្លងរោគផ្សេងៗក្នុងនិងមានដូចពពួកផ្សិត រើម អុចស្វាយ។

ដូចនេះអ្នកត្រូវមើលថែទាំសុខភាពឲ្យបានដិតដល់កុំធ្វេសប្រហែសឲ្យសោះវាអាចមានបញ្ហាដល់កូន។និងមួយទៀតជំងឺពងទឹកស្បែកនៅលើស្បែកស្រ្តីត្រូវស្វែងរកនិងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ផលិតផលតាមចិត្តឯង៕

សូមទស្សនាវីដេអូខាងក្រោម៖