[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.36 ការគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងបរិបទកូវីដ១៩

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.36 ការគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងបរិបទកូវីដ១៩

ជំងឺទឹកនោមផ្អែមក្នុងបរិបទកូវីដនាពេលបច្ចប្បុន្ននេះ គឺប្រឈមនឹងហនិភ័យខ្ពស់នឹងឈឺធ្ងន់គ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈអង្គការបានរាយការណ៍ ដូចដែលបានដឹងហើយថាអ្នកជំងឺទឹកនោមផ្អែមខ្លូនគាត់ផ្ទាល់គឺមានប្រព័ន្ធការពារគាត់ខ្សោយស្រាប់។ចំពោះអ្នកដែលមានជាតិស្ករគ្រប់គ្រងមិនបានល្អមានន័យថាជាតិស្ករខ្ពស់ គាត់កាន់តែប្រឈមមុខនឹងជំងឺនេះកាន់តែខ្លាំងឡើងៗ។​​ ស្ថិតក្នុងបរិបទថ្មីនេះអ្នកចំងឺទឹកនោមផ្អែមគួរយល់ដឹងពីរជំងឺកូវីដឲ្យបានច្រើន អោយដឹងពីររបៀបចម្លងជំងឺនេះ​ ហើយរបៀបការពារខ្លូនឯងពីរជំងឺនេះមានន័យត្រូវយល់ដឹង ៣កុំ ៣ការពារ ផ្សេងទៀតអ្នកជំងឺគួរចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសហើយដូសជំរុញផងដែរ។​ក្រៅពីរនេះគាត់ត្រូវការគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានគ្រប់គ្រាន់ ក្នុងនោះអ្នកជំងឺគួរឧស្សាហ៍ជួសជាតិស្ករខ្លួនឯ​ងនៅផ្ទះ ពិសារអាហារ ពិសារថ្នាំឲ្យបានទៀងទាត់ផងដែរ។

ក្នុងចំណោមមនុស្សស្លាប់ដោយសារកូវីដ មាន ៤០% ជាអ្នកជំងឺទឹកនោមផ្អែម

គាត់ត្រូវតាំងចិត្តមានន័យថារក្សាចិត្តឲ្យមានលំនឹងក្នុងការប្រយុទ្ធប្រឆាំងនឹងចំងឺនេះម្យាងទៀតចំពោះការណាត់ជួបជាមួយគ្រូពេទ្យក្នុងបរិបទថ្មីនៃកូវីដនេះអ្នកជំងឺតែងតែជួបផលវិបាកខ្លះៗសម្រាប់ពួកគាត់ដូចជា ការជួបជុំ ការជួបផ្ទាល់ជាមួយគ្រូពេទ្យហនិភ័យនឹងអាចចម្លងជំងឺនេះឬគាត់មកជុំគ្នាជាមួយអ្នកជំងឺផ្សេងៗដោយសាររក្សាគម្លាតមិនបានល្អ ក៏អាចម្លងគ្នាទៅវិញទៅមកដែរ។

ចំពោះអ្នកជំងឺទឹកនោមផ្អែមដែរវិវត្តន៍ទៅធ្ងន់គឺមានប្រឈមមុខនឹងផលវិបាកមួយចំនួន ផលវិបាកទៅលើផ្លូវដង្ហើមមានន័យថាអាចធ្វើឲ្យខូចរលាកសួតធ្ងន់ធ្ងរ មួយវិញទៀតជំងឺកូវីដមានផលវិបាកទៅលើបេះដូងធ្វើឲ្យរលាកសាច់ដុំបេះដូងអាចធ្វើឲ្យគាំងបេះដូង បេះដូងខ្សោយ ធ្វើឲ្យបេះដូងដើរខុសចង្វាក់។ក្រៅពីរនេះអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្វើឲ្យអ្នកជំងឺទន់អាវៈជីវៈ។ផលវិបាកទាំងនោះភាគច្រើនឃើញដូចជាការអស់កម្លាំង ល្ហិតល្ហៃដៃជើងឧស្សាហ៍ឈឺក្បាល​  ក្ដៅខ្លួន ភ្លេចៗ អាចជួបនៅបញ្ហាហត់ ញ័រទ្រូងហើយអ្នកខ្លះអាចប្រឈមមុខការខ្សោយផ្លូវភេទជាដើម។បងប្អូនត្រូវដឹងថាអាការៈទាំងនេះអាចជាត្រឡប់មកវិញបណ្តើរៗតែទាមទាពេលវេលាយូរបន្តិច។ អញ្ចឹងបងប្អូនគួរតែពិសារថ្នាំឲ្យបានទៀងទាត់ឬក៏ចាក់ថ្នាំ ហើយហាត់ប្រាណ របបអាហារហូបឲ្យបានត្រឹមត្រូវ នោះស្ថានភាពជំងឺរបស់បងប្អូននឹងវិលត្រឡប់មកសភាពប្រសើរឡើងពីរមួយថ្ងៃទៅមួយថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោម៖