[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.11 វិធីសាស្រ្តរំលូតកូនដោយសុវត្ថិភាព

ការរំលូតកូននៅត្រីមាសទីមួយ គឺគិតនៅអាយុផ្ទៃពោះជាសប្ដាហ៍ តាមច្បាប់នៅប្រទេសកម្ពុជា អាចអនុញ្ញាតឲ្យធ្វើការំលូតកូននោត្រីមាសទីមួយបាន​គីគិតអាយុផ្ទៃតិចជាង ១២សប្ដាហ៍ ។

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.11 វិធីសាស្រ្តរំលូតកូនដោយសុវត្ថិភាព

 

បងប្អូនស្ត្រីត្រូវដឹងថាមិនមែនគ្រប់កន្លែងនៃសេវាសុខាភិបាល អាចផ្ដល់សេវារំលូតកូនដោយសុ វត្ថិភាពនោះទេ កន្លែងដែលផ្ដល់សេវារំលូតកូនដោយសុវត្ថិភាពបាន ទាល់តែទីកន្លែងនោះមានច្បាប់អនុញ្ញាត្រឹមត្រូវពីក្រសួងសុខាភិបាល  ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានបុគ្គលិកគ្រូពេទ្យ ដែលមានការបណ្ដុះបណ្ដាល ជំនាញផ្នែករំលូតកូន ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល មានសញ្ញាប័ត្រត្រឹមត្រូវ ទើបគាត់មានសិទ្ធផ្ដល់សេវារំលូតកូនបាន ដោយសុវត្ថិភាព។ 

មុននិងសម្រេ ចចិត្តធ្វើការរំលូតកូន ស្ត្រីគួរមានការសម្រេចចិត្តដ៏ត្រឹមត្រូវ  គឹការពីភាក្សាគ្នារវាងដៃគូស្វាមីភរិយាឲ្យបាកដថាផ្ទៃ នេះគឹជាផ្ទៃពោះដែលដៃគូទាំងពីរមិនចង់បាន និងមួយទៀតគឺត្រូវពិភាក្សារនិងធ្វើការពិនិត្យឲ្យបានច្បាស់លាស់ ពីសំណាក់ក្រុមគ្រូពេទ្យដែលមានវិជ្ជាជីវៈច្បាស់លាស់ នៅការរំលូតកូនដោយសុវត្ថិភា ពខ្ពស់និងជៀសវាងមានហានិភ័យដល់ជីវិត ។

 នៅមានកត្តា ក្រុមគ្រួសារ ដែលផ្ទៃពោះនោះមិនមែនជាបំណងប្រាថ្នារបស់គ្រួសារ និងមួយទៀតកត្តា  វិជ្ជសាស្ត្រ ប្រសិនបើគាត់បន្តទុកផ្តៃបោះនិងតទៅទៀត កូនដែលកើតមកគឺអាចនិងប្រឈមនិងការពិការរភាព ពីកំណើតធ្ងន់ធ្ងរ ដូច្នេះកត្តានេះទោះបីជាឪពុកម្ដាយចង់បាន ក៏ក្រុមគ្រូពទ្យផ្នែកវិជ្ជសាស្ត្រធ្វើការណែនាំពន្យល់ពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយក្សថាហេតុហើយនិងផលលំបាកដែលនិងទទួលបាននៅថ្ងៃក្រោយ ប្រឈមនិងពិការភាពរបស់កុនដែលកើតមក នេះគេហៅការការរំលូតដោយលក្ខណវិជ្ជសាស្ត្រ ។ ស្ត្រីគួរត្រៀមខ្លួននិងសម្រេចចិត្តឲ្យបានច្បាស់លាស់ និងគួរតែរកមន្ទីពេទ្យណាឬខ្លីនិចណាដែលអាចផ្ដល់សេវាបានដោយសុវត្ថិភាព ពីព្រោះការរំលូតកូនគឺផ្ដល់ផលលំបាកដូចការសម្រាលកូនដូចគ្នា៕

សូមទស្សនាវីដេអូខាងក្រោម ៖