[វីដេអូ] សារវេជ្ជបណ្ឌិត Ep. 17 តើជំងឺភ្នែកក្រហមកើតឡើងពីអ្វី?
ជំងឺភ្នែកក្រហមអាចកើតឡើងដោយសារបាត់តេរី វីរុស អាល្លែកហ្ស៊ី សារធាតុគីមីឬមួយក៏មានរបស់ចូលក្នុងភ្នែក។
រោគសញ្ញាជំងឺភ្នែកក្រហមមានដូចជា ហូរទឹកភ្នែក ការភ្នែកក្រហម រកាំភ្នែក រមាស់ភ្នែក ឬមួយមានការចាញ់ពន្លឺនិងហើមទៅដល់ភ្នែលជាដើម។
កត្តាប្រឈមបើសិនជាអ្នកជំងឺភ្នែកក្រហមហើយគាត់មិនទៅព្យាបាល កត្តាប្រឈមគឺប្រឈមការរីករាលដាលចំលងទៅអ្នកដទៃ ចំលងដល់គ្រួសាររបស់ពិសេសកូនៗតូចៗ។ ជំងឺនេះឆ្លងកើតឡើងដោយសារធាតុគីមីផ្សេងៗឬមកពីគាត់ពាក់ ខនធិកលែន ដោយមិនបានលាងសំអាតដែលគាត់ទុកចោលយូរទៅដោយមិនបានព្យាបាលវាបណ្ដាលទៅជាដំបៅកញ្ចក់ភ្នែកដែលជាជំងឺមួយដល់ធ្ងន់ធ្ងរពិបាកព្យាបាល។ ជំងឺភ្នែកក្រហមចែកចេញជាពីរគឺមួយអាចចំលងទៅអ្នកដទៃបាននិងមួយទៀតមិនអាចចំលងបានទេ ដូច្នេះជំងឺភ្នែកក្រហមដែលបណ្ដាលមកពីពួកវីរុស ឬបាតេរី វាអាចចំលងទៅអ្នកដទៃបាន១០០%។
ប្រសិនបើភ្នែកក្រហមដោយសារធាតុគីមី ឬអាល្លែកហ្ស៊ីជាមួយលំអងផ្កា ឬធូលីវាមិនអាចចំលងទៅអ្នកដទៃបានទេ។
ចំពោះការការពារមិនអោយកើតជំងឺភ្នែកក្រហម គឺយើងត្រូវថែរក្សាអនាម័យជាពិសេសគឺដៃរបស់យើងនៅពេលដែលដៃរបស់ទៅប៉ះរបស់ផ្សេងៗដែលមានមេរោគទើបបណ្ដាលអោយចូលក្នុងភ្នែករបស់យើង ចំពោះបងប្អូនដែលប្រើប្រាស់ខនធិកលែនត្រូវថែរក្សានិងលាងសំអាតអោយបានត្រឹមត្រូវតាមក្បួនច្បាប់មុននិងពាក់។បើសិនគាត់បានជួបជាមួយអ្នកកើតភ្នែកក្រហមឬបានប៉ះពាល់ពេលដែលជួបហើយគួរតែលាងដៃនិងធ្វើអនាម័យអោយបានស្អាតមុននិងប៉ះពាល់ភ្នែករបស់យើង។ ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកយើងត្រូវតែរើសថ្នាំបន្តក់ភ្នែកដែលចេញពីវេជ្ជបញ្ជាគ្រូពេទ្យអោយបានត្រឹមត្រូវជៀសវាងមានបញ្ហាព្រោះថ្នាំខ្លះអាចបណ្ដាលអោយភ្នែកក្រហម ហើយពិសេសត្រូវទៅពិគ្រោះជាមួយគ្រូរពេទ្យមុននិងទិញថ្នាំយកមកបន្ដក់។
ប្រសិនបើមានជំងឺភ្នែកក្រហម លោកអ្នកគួរថែទាំអនាម័យអោយបានល្អ ជៀសវាងឆ្លងទៅដល់ក្រុមគ្រួសាររបស់យើង ហើយប្រសិនជំងឺភ្នែកក្រហមកើតឡើងដោយសារធូរលីដីចូលអីក៏ដោយគួរតែត្រូវពិគ្រោះជាមួយគ្រូពេទ្យសិនដើម្បីពិនិត្យនិងត្រូវអោយប្រើប្រាស់ថ្នាំជៀសវាងខាតពេលវេលា។ ជំងឺភ្នែក