[វីដេអូ] Ep.90 ប្រធានបទ៖ ករណីខូចប្រព័ន្ធចំពោះតម្រងនោម តើស្តែងចេញនូវរោគសញ្ញាបែបណាខ្លះ?

តម្រងនោម ជាសរីរាង្គចម្រុះគឺចម្រុះសំណល់គីមី និងជាតិគីមីផ្សេងៗដែលចាក់ចុះតាមទឹកនោមហើយត្រងត្រលប់មកវិញនៅសារធាតុចិញ្ចឹម។ ការខូចតម្រងនោមប្រៀបបានដូចជាការខូចម៉ាស៊ីនចម្រុះប៉ុន្តែមិនមែនមានតែប៉ុនណ្ណឹងនោះទេ ពីព្រោះតម្រងនោមមានតួនាទីលើសពីចម្រុះទៅទៀត។

 
[វីដេអូ] Ep.90 ប្រធានបទ៖ ករណីខូចប្រព័ន្ធចំពោះតម្រងនោម តើស្តែងចេញនូវរោគសញ្ញាបែបណាខ្លះ?

រោគសញ្ញា

​ជាទូទៅរោគសញ្ញារបស់តម្រងនោមគឺអាស្រ័យទៅលើការធ្វើតេស្តពិនិត្យមើល ថាតើយើងខូចនៅមុខងារមួយណា។ បើសិនខូចមុខងារចម្រុះ​ គឺត្រូវមើលមុខងារចម្រុះរបស់តម្រងនោម ក្នុងករណីដែលខូចប្រព័ន្ធចម្រុះនោះនឹងលេចចេញនូវរោគសញ្ញាផ្សេង មានដូចជាអាការៈហើមមុខមាត់ បើធ្ងន់ធ្ងរហើមទាំងខួរក្បាលទៀត ហើមគ្រឿងក្នុង ហើមសរីរាង្គផ្សេងៗ​​ អាចធ្វើអោយអត់កម្លាំង ខួរក្បាលចុះខ្សោយ និងឡើងសម្ពាធឈាមខ្លាំង ។

មូលហេតុដែលធ្វើឲ្យខូតខាតតម្រងនោមមាន ៣កត្តាធំៗគឺ

  • ​​ជាតិស្ករ និងការកើតជំងឺទឹកនោមផ្អែម
  • ការឡើងសម្ពាធឈាម
  • ការរលាកកញ្រ្ចែងចម្រុះរបស់តម្រងនោម​

សូមជម្រាបថា ការលេបថ្នាំជាប្រចាំមិនថាថ្នាំប្រភេទណានោះទេឲ្យតែឆ្លងកាត់តម្រងនោម គឺអាចប្រឈមមុខនឹងការខូចតម្រងនោមទាំងអស់ ។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យ របស់គ្រូពេទ្យគឺពិនិត្យទៅលើមុខងារតម្រងនោមអោយបានច្បាស់លាស់ជាមុនសិនមើលជាតិអាស៊ីត និងមើលទៅលើប្រព័ន្ធផ្សេងៗទៀត​នៅក្នុងរាងកាយ។

ជាចុងក្រោយសូមយកចិត្តទុកដាក់និងព្យាយាមថែរក្សាសុខភាពអោយបានល្អ ជាពិសេសសុខភាពតម្រងនោម ជៀសវាងការទប់នោម ពីព្រោះកាលណាយើងទប់ជាតិពុលនឹងច្រាល់ឡើងមកកាន់សិរាង្គខាងក្នុងរាងកាយមកវិញ។ សុខភាពតម្រងនោមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប សូមព្យាយាមញុំាំទឹកអោយបានគ្រប់គ្រាន់ទៅតាមបរិមាណរាកាយត្រូវការ៕

 

សូមទស្សនាវីដេអូខាងក្រោម៖