[វីដេអូ] Ep.88 ប្រធានបទ៖ ជំងឺបាក់ស្បាត
ជំងឺបាក់ស្បាត គឺជាជំងឺមួយនៅក្នុងចំណោមជំងឺថប់បារម្ភ ហើយវាស្តែងចេញជាស្ថានភាពផ្លូវចិត្តដែលបុគ្គលម្នាក់បានឆ្លងកាត់ឬជួបប្រទះហេតុការតក់ស្លុត ការគំរាមគំហែងប៉ះពាល់ដល់អាយុជីវិតរបស់គាត់ ។
រោគសញ្ញា
រោគសញ្ញានៃជំងឺបាក់ស្បាតមានដូចជា៖
- ស្រមើស្រមៃនៅរូបភាព ដូចជាព្រឹត្តិការណ៍អាក្រក់ដែលធ្លាប់បានកើតឡើងមកលើគាត់
- យល់សុបន្តិអាក្រក់ស្ទើរកើតឡើងញឹកញាប់
- គិចវេសមិនចង់ឮ មិនចង់ស្តាប់អ្វីទាំងអស់
- ចាប់ផ្តើមព្រួយបារម្មណ៍ក្នុងខ្លួនខ្លាំង
- ប៉ះពាល់ដល់ដំណេក
- ឧស្សាហ៍ភ្ញាក់ៗ
- មានឥរិយាបទ ប្រឆាំងទៅលើខ្លួនឯង (ការប្រើប្រាស់សូរាច្រើនពេក បើកបរលឿនហួសកំណត់)
- មានអារម្មណ៍គិតអវិជ្ជមានមកលើខ្លួនឯង ឬអ្នកនៅជុំវិញខ្លួន និងពិភពលោកទាំងមូលតែម្ដង
កត្តាបង្ក
កត្តាបង្កដែលបណ្តាលឲ្យមានជំងឺបាក់ស្បាត សុទ្ធសឹងតែជាកត្តាប៉ះទង្គិចធ្ងន់ធ្ងរ ឬអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។
មានដូចជាគ្រោះធម្មជាតិ( គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ផ្ទុះភ្នំភ្លើង គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ភ្លើងឆេះផ្ទះ ករណីរំលោភ ចោរប្លន់) ទាំងអស់នេះសុទ្ធតែជាកត្តាបង្កនៃជំងឺបាក់ស្បាត។
កត្តាប្រឈម
ចំពោះក្រុមមនុស្សមួយចំនួនដែលងាយបង្កឲ្យទៅជាជំងឺបាក់ស្បាតគឺ យោធា ទាហាន ប៉ូលីស ឬអ្នកដែលគេចផុតរស់រានពីគ្រោះធម្មជាតិ ពីសង្រ្គាម និងអំពើហិង្សានានា ។
រោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺបាក់ស្បាតនេះ ជាដំបូងយើងត្រូវដឹងថាតើគាត់កើតឡើងក្នុងរយៈពេលប៉ុន្មានហើយ? អញ្ចឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺបាក់ស្បាត បន្ទាប់ពីជួបនៅបញ្ហាយ៉ាងហោចណាស់រយៈពេលមួយខែឡើងទៅ។
វិធីសាស្ត្រព្យាបាល
វិធីសាស្ត្រក្នុងការព្យាបាលជំងឺបាក់ស្បាតមិនសូវខុសពីវិធីសាស្ត្រផ្សេងៗប៉ុន្មាននោះទេ ត្រូវហាត់ប្រាណ លេងកីឡា ស្តាប់ចម្រៀង ដើរកំសាន្ត ធ្វើលំហាត់ដង្ហើម និងការប្រើប្រាស់ថ្នាំមួយចំនួន។
សូមជម្រាបថា បើនិយាយពីជំងឺបាក់ស្បាត និងស្ត្រេសឬក៏ប្រតិកម្មរាងកាយទៅនឹងហេតុការណ៍ដែលតានតឹង ឧទាហរណ៍ចំពោះសិស្សសាលាត្រូវគ្រូស្តីបន្ទោស ឪពុកម្តាយស្តីអោយកូនខ្លាំងៗ មិនមែនជាជំងឺបាក់ស្បាតនោះទេ។
សូមទស្សនាវីដេអូខាងក្រោម៖