[វីដេអូ]សារវេជ្ជបណ្ឌិត | Ep.40 ប្រធានបទ៖ តើអ្វីទៅជាការចាក់ PRP?
PRP ល្អសម្រាប់មនុស្សដែលមានការឈឺសន្លាក់ ឈឺឆ្អឹង ឈឺសសៃប្រសាទ មានបញ្ហាសាច់ដុំ សសៃខួរឆ្អឹង សសៃសាច់ដុំផងដែរ។
PRP ល្អសម្រាប់មនុស្សដែលមានការឈឺសន្លាក់ ឈឺឆ្អឹង ឈឺសសៃប្រសាទ មានបញ្ហាសាច់ដុំ សសៃខួរឆ្អឹង សសៃសាច់ដុំផងដែរ។ PRP ល្អជាងការព្យាបាលផ្សេងៗ ព្រោះមានប្រសិទ្ធភាពនិងសុវត្ថិភាពដូចការព្យាបាលធម្មជាតិដែរ។
PRP មានប្រសិទ្ធភាពសម្រាប់ប្រជាជនទាំងអស់ ជាពិសេសមនុស្សពេញវ័យល្អជាងមនុស្សចាស់ ការចាក់ PRP មានប្រសិទ្ធភាពចំពោះបញ្ហាជំងឺរលាកសន្លាក់ ឈឺសាច់ដុំ ឬឈឺសសៃ PRPមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺបែបនេះ និងមួយទៀតអ្នកជំងឺឈឺសសៃប្រសាទក្នុងចង្កេះ ពីព្រោះយើងចិញ្ចឹមកោសិការទាំងអស់ជាមួយ PRP បន្ទាប់មកប្រព័ន្ធភាពសុំារបស់អ្នកជំងឺនិងជួសជុលខ្លួន។
ការចាក់ PRP គ្មានផលវិបាកទេប៉ុន្តែមានការឈឺចាប់មានតិចៗ ៣-៤ថ្ងៃក្រោយចាក់PRP ពីព្រោះមានការចាក់ថ្នាំច្រើនៗដងនៅក្នុងសាច់ដុំ ឬសសៃប្រសាទនិងសន្លាក់ បន្ទាប់មកទៀតគ្មានការឈឺចាប់ទេ។
ប្រសិនជាមានបញ្ហាឈឺសាច់ដុំ ឈឺសន្លាក រលាកសាច់ដុំ បញ្ហាសសៃប្រសាទ អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់មុនធ្វើការសម្រេចចិត្តចាក់ PRP៕
សូមទស្សនាវីដេអូខាងក្រោម៖