[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.27 ប្រធានបទ៖ជំងឺឆ្អឹងស្ពោត និងឆ្អឹងពុកចំពោះស្ត្រីដែលអស់រដូវ
ជាទូទៅដែលហៅថាជំងឺឆ្អឹងស្ពោត សម្រាប់ពាក្យបចេ្ចកទេសគឺផ្ដោតទៅលើការបាត់បង់នៅកំហាប់ឆ្អឹង។ការបាត់បង់នៅកំហាប់ឆ្អឹងនៅក្នុងឆ្អឹងដែលនាំឲ្យមានជំងឺឆ្អឹងស្ពោតឬមួយក៏ឆ្អឹងពុកយើងអាចធ្វើការការពារបាន ១០០% នៅក្នុងដំណាក់ដំបូង។
ការធ្វើរោគវិនិច្ឆ័យ បានដឹងជាមុនថាមានឆ្អឹងពុកឬមានឆ្អឹងស្ពោត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចជួយនិងកាត់បន្ថយនូវហានិភ័យក៏ដូចជាគ្រោះថ្នាក់មួយចំនួនដែលឈានរហូតដល់ការបាក់បែកឆ្អឹងបាន។
សម្រាប់ស្រ្តីជាទូទៅក្រោយពេលអស់រដូវ គឺជាលក្ខណៈដំបូងឬមួយក៏ហៅថាប្រៀបដូចជាដំណាក់កាលដំបូងនៃជីវិតរបស់ស្ត្រីដែលទាមទារឲ្យស្ត្រីគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ក៏ដូចជាជៀងវាងនៅហានិភ័យមួយចំនួនដែលអាចនាំឲ្យមានគ្រោះថ្នាក់ដូចជាការពុកឆ្អឹងកើតឡើង។
ចំពោះជំងឺឆ្អឹងស្ពោតឬឆ្អឹងពុកក្នុងដំណាក់ដំបូងនៃឆ្នាំទី1 គឺមានការកើនឡើងនៃការបាត់បង់នៅកំហាប់ឆ្អឹងមានការកើនឡើងយ៉ាងឆាប់រហ័រផងដែរ។រាល់ពេលដែលធ្វើចលនាឬប៉ះទង្គិចទៅលើឆ្អឹងធ្ងន់ធ្ងរឬមួយក៏ខ្លាំងៗដែលធ្វើឲ្យពួកគាត់ប្រឈមគ្រោះថ្នាក់ក្នុងការបាក់បែកឆ្អឹងភ្លាមៗ។
អាការ:ឆ្អឹងស្ពោតកើតមានចំពោះស្ត្រីបន្ទាប់ពីអស់រដូវក្នុងឆ្នាំទី១ មួយភាគបួនដែលក្នុងវ័យ៦០-៧៥ឆ្នាំក៏ច្រើនតែជួបប្រទះនៅកាលដែលបញ្ហាឆ្អឹងពុកនិងឆ្អឹងស្ពោតច្រើនជាងវ័យធម្មតា ចំពោះស្ត្រីដែលមានមាឌតូច មាឌស្ដើងឬមួយក៏ស្ត្រីដែលមានប្រវត្តិម្ដាយឪពុកមានបព្ហាឆ្អឹងពុកឆ្អឹងស្ពោតក្រោយពេលអស់រដូវ។
ដើម្បីដឹងច្បាស់ថាមានបញ្ហាឆ្អឹងស្ពោត ឬមានជំងឺពុកឆ្អឹង អ្នកត្រូវទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យធ្វើការវាស់នូវកំហាប់ឆ្អឹង មាឌនិងម៉ាស់របស់ឆ្អឹង ហើយច្រើនធ្វើឡើងមិនថាចំពោះតែស្ត្រីនឹងបុរសឬស្ត្រីដែលអស់រដូវនោះទេ ហើយក៏អាចធ្វើការវាស់ចំពោះអ្នកដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ព្រោះមានសារ:សំខាន់ណាស់ដើម្បីឲ្យមានសុខភាព៕