[វីដេអូ] សារវេជ្ជបណ្ឌិតEp.16 ផលវិបាករុំារ៉ៃនៃជំងឺទឹកនោមផ្អែម

ជាទូទៅផលវិបាកនៃការចុះជាតិស្ករនៃជំងឺទឹកនោមផ្អែមបណ្ដាលមកពីការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករឬក៏អាំងស៊ុយលីងលើសកម្រិត ការដែលអ្នកជំងឺតមអាហារហួសហេតុ ការហាត់ប្រាណខ្លាំងពេកឬទទួលទានអាកុលបរិមាណច្រើន។

 
[វីដេអូ] សារវេជ្ជបណ្ឌិតEp.16 ផលវិបាករុំារ៉ៃនៃជំងឺទឹកនោមផ្អែម

ជាទូទៅរោគសញ្ញាមានដូចជា ញ័រទ្រូង ញ័រដៃបែកញើសឈឺក្បាល​​​ ស្រវាំងភ្នែកឈានទៅរកការបាត់បង់ស្មារតី គ្រូពេទ្យពេទ្យអាចធ្វើរោគវិនិច្ឆ័យដោយធ្វើតេស្តមើលជាតិស្ករនៅក្នុងឈាមថាកំរិតជាតិស្ករក្នុងឈាមរបស់គាត់មានការធ្លាក់ចុះ អ្នកជំងឺអាចធូរស្រាលវិញដោយសារការបរិភោគជាតិស្ករឬក៏ចាក់បញ្ចូលជាតិស្ករនៅក្នុងសរសៃឈាម។

ផលវិបាកទី២នៃការឡើងជាតិស្ករជាទូទៅវាបណ្ដាលមកពីការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករឬក៏អាំស៊ុយលីនមិនគ្រប់កំរិត អ្នកជំងឺអាចធ្វើរបបអាហារមិនបានត្រឹមត្រូវអ្នកជំងឺអាចប្រើប្រាស់ឱសថសរសៃដែលអោយជាតិថ្នាំកើនឡើង​ ឬបណ្ដាលមកពីការដែលកើតរោគស្ត្រេសធ្វើអោយជាតិស្ករគាត់ឡើង។

អ្នកជំងឺអាចមានរោគសញ្ញាដូចជា គាត់ស្រែកទឹកខ្លាំងហូបទឹកច្រើន នោមច្រើនស្រកគីឡូរនិងអស់កំលាំងយើងអាចវិនិច្ឆ័យនៃរោគគាត់បានសញ្ញាដោយការពិនិត្យឈាម ឃើញថាកំរិតជាតិស្ករឡើងខ្ពស់កំហាប់ឈាមមានការកើនឡើង​​ ហើយកំរិតនៅ ក្នុងឈាមមិនមានការធ្លាក់ចុះទេ។

ផលលំបាកទី៣ជាការឡើងជាតិអាស៊ីតនៅក្នុងនៃជំងឺទឹកនោមផ្អែម ឮជាទូទៅការដែរកង្វះអាំងស៊ុយលីងឬក៏អ្នកជំងឺអាចចាក់អាំងសេលីងបង្ករជារោគឬការប្រើប្រាស់ថ្នាំសរសៃ ឬទាក់ទងទៅនិងស្ថានភាពស្ត្រេសណាមួយ ឧទាហរណ៍ការរលាកលំពែង ការស្ទះសរសៃឈាម។គាត់អាចមានអាការៈ ចុកពោះ​ ក្អួតចង្អោរហើយមានស្ថានភាពពិបាកដកដង្ហើមហើយក្លិនដង្ហើមរបស់គាត់មានក្លិនដូចថ្នាំលាបក្រចកដៃ យើងវិនិច្ឆ័យគាត់បានដោយការពិនិត្យឈាម ឃើញថាកំរិតជាតិស្កររបស់គាត់មានការកើនឡើង។ផលលំបាកទី៤ គឺការកើនឡើងជាតិអាស៊ីត។

ជាទូទៅវាបណ្ដាលមកពីការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករទៅលើអ្នកជំងឺដែលមានមុខងារតំរងនោមមានការចុះខ្សោយ ហើយក៏មានរោគសញ្ញាស្រដៀងទៅនិងអ្នកជំងឺដែលមានផលលំបាកនៃការកើនឡើងអាស៊ីតនៃជំងឺទឹកនោមផ្អែម ប៉ុន្តែពេលដកដង្ហើមមិនមានធំក្លិនដូចទឹកក្រចកលាងដៃទេ ការពិនិត្យឈាមយើងឃើញថានៅក្នុងឈាមគាត់មានជាតិស្ករកើនឡើង៕