CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.54 ប្រធានបទ៖ តើជំងឺកន្ទាកត្រអាកបង្កគ្រោះថ្នាក់អ្វីខ្លះដល់កុមារ?

១. តើអ្វីទៅជាជំងឺកន្ទាលត្រអាក? ជំងឺកន្ទាលត្រអាក គឺជាជំងឺមួយដែលមានកន្ទួលរមាស់ នៅលើស្បែកលើខ្លួនគ្រប់ទីកន្លែង និងពកមិនស្មើសាច់នោះទេ ហើយកន្ទាលត្រអាកលើកុមារក៏ដូចកន្ទាលត្រអាកលើមនុស្សធំដែរ ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.54 ប្រធានបទ៖ តើជំងឺកន្ទាកត្រអាកបង្កគ្រោះថ្នាក់អ្វីខ្លះដល់កុមារ?

២. តើជំងឺកន្ទាលត្រអាកលើកុមារមានផលលំបាកអ្វីខ្លះ ?
ជំងឺកន្ទាលត្រអាកលើកុមារអាចមានផលលំបាកស្រាល ដូចជាធ្វើឲ្យកុមាររមាស់លើស្បែក សម្រាប់ផលលំបាកធ្ងន់ធ្ងរ គឺប៉ះពាល់ដល់ផ្លូវដង្ហើមធ្វើឲ្យកុមារហត់ រហូតដល់ប្រើអ៊ុកស៊ីសែន ហើយក៏អាចប៉ះពាល់ដល់ជីវិតបានផងដែរ។

៣. ប្រសិនកុមារមានជំងឺកន្ទាលត្រអាកនេះតើត្រូវធ្វើដូចម្ដេចខ្លះ?
ប្រសិនកុមារមានជំងឺកន្ទាលត្រអាក ឪពុកម្ដាយគួរតែយកកន្សែងសើមតិចៗមកជូតលើកុមារ ប៉ុន្តែកុំជូតច្រើនពេកព្រោះវាអាចនិងធ្វើឲ្យកាន់តែរមាស់ខ្លាំង និងអាចចេញកន្ទួលកាន់តែច្រើនឡើងៗ ។
៤. តើគួរថែទាំកុមារដែលកើតជំងឺកន្ទាលត្រអាក និងមិនទាន់កើតយ៉ាងដូចម្ដេចខ្លះ? 
វិធីសាស្រ្តក្នុងការថែទាំកុមារដែរកើតជំងឺកន្ទាលត្រអាក គឺមានច្រើនណាស់ ប៉ុន្តែមិនមែនសុទ្ធតែមានប្រសិទ្ធភាពទាំងអស់នោះទេ។ ព្រោះមិនអាចដឹងថាក្មេងណាមួយមានប្រតិកម្មជាមួយអ្វីមួយច្បាស់លាស់ទេ។ អញ្ចឹងហើយអ្វីដែលការពារបាន គ្រប់សកម្មភាព គ្រប់បរិយាកាសទាំងអស់ត្រូវចេះសង្គេត ចេះជៀសវាង  កុំធ្វេសប្រហែស និងត្រូវមានអនាម័យផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖