ជំងឺហឺត

អ្នកជំងឺអាចស្លាប់ បើពុំមានការព្យាបាលត្រឹមត្រូវទាន់ពេលវេលានោះទេ។

 
ជំងឺហឺត

ខ្មែរ៖ ជំងឺហឺត
អង់គ្លេស៖ Asthma
បារាំង៖ Asthme
អាការៈជំងឺកើតឡើងនៅផ្លូវដង្ហើមបណ្ដាលឱ្យអ្នកជំងឺមានការលំបាកក្នុងការដកដង្ហើម ហត់ ដង្ហក់។ ជំងឺនេះបណ្ដាលមកពីមូលហេតុច្រើនយ៉ាង។ អ្នកជំងឺអាចស្លាប់ បើពុំមានការព្យាបាលត្រឹមត្រូវទាន់ពេលវេលានោះទេ។ ឧទាហរណ៍៖ ដើម្បីចៀសវាងជំងឺហឺត គួររស់នៅក្នុងបរិយាកាសល្អ អនាម័យល្អ និង ចៀសវាងការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា។