[វីដេអូ] ជំងឺមហារីក បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ 2024
វិទ្យាសាស្ត្រមកដល់សព្វថ្ងៃនេះ មានការវិវឌ្ឍលើគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ជាពិសេសនោះ គឺវិស័យវេជ្ជសាស្រ្ត ឬវិស័យសុខាភិបាល ដែលមានការប្រែប្រួលយ៉ាងលឿន លើវិធីព្យាបាល ក៏ដូចជាវិធីសាស្ត្រក្នុងការការពារ។
ជំងឺមហារីក(Cancer) ពីមុនតែងមានមនុស្សមួយចំនួនយល់ច្រឡំ ព្រោះគិតថាជំងឺនេះមិនអាចព្យាបាលបានទេ តែផ្ទុយទៅវិញ ជំងឺមហារីកមានវិធីសាស្រ្ត ក៏ដូចមានបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបក្នុងការការពារ និងព្យាបាលឱ្យមនុស្សផុតពីគ្រោះថ្នាក់។ វិទ្យាសាស្ត្រមកដល់សព្វថ្ងៃនេះ មានការវិវឌ្ឍលើគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ជាពិសេសនោះ គឺវិស័យវេជ្ជសាស្រ្ត ឬវិស័យសុខាភិបាល ដែលមានការប្រែប្រួលយ៉ាងលឿន លើវិធីព្យាបាល ក៏ដូចជាវិធីសាស្ត្រក្នុងការការពារ។ វិស័យវេជ្ជសាស្រ្តដែលរីកចម្រើនមកដល់សព្វថ្ងៃមានបីសំខាន់ៗដែលយើងលើកយកមកនិយាយ៖
១. វិធីសាស្រ្តក្នុងការការពារ(Cancer Prevention)៖ មានការចាក់វ៉ាក់សាំង(Vaccine HPV), Caner Scanning Program, ពិសោធន៍ឈាមស្វែងរកមេរោគ, Tumor Marker Test, ការឆ្លុះក្រពះ, ការឆ្លុះសួត, ការឆ្លុះបេះដូង, ការស្វែងរកកោសិកាមហារីក្នុងមាត់ស្បូន។ល។ មកដល់ពេលបច្ចុប្បន្ន គេអាចទាំងអាចធ្វើតេស្ត(Genes Testing)មើលលើ Chromosome និងស្វែងរកកោសិកា និងសរីរាង្គណាមួយដែលអាចប្រឈមនឹងជំងឺមហារីថែមទៀតផង។
២. វិសោធនកម្ម និងការព្យាករណ៍រោគ(Prognostic Cancer)៖ ទាក់ទងនឹងចំណុចខាងលើដែរ អ្នកវេជ្ជសាស្រ្តបច្ចុប្បន្នបានព្យាយាមខិតខំធ្វើយ៉ាងណា ឱ្យមនុស្សដែលមានជំងឺមហារីកមានអាត្រាជីវិតរស់បានយូរ។ នៅថ្ងៃអនាគត វិទ្យាសាស្រ្តនឹងអាចរីកចម្រើន រកវ៉ាក់សាំងការពារជំងឺមហារីកបានជាដាច់ និងមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត។ ចង្កោមនៃវិសោធនកម្ម(រោគវិនិច្ឆ័យ) មានច្រើនណាស់ដូចជា៖ ថតរូបភាពបែបវេជ្ជសាស្រ្ត CT Scan(Computed Tomography), Ultrasound Scan, MRI(Magnetic Resonance Imaging), Mammography។ល។ ជាងនេះទៀត គឺការច្រឹបយកដុំសាច់ ដោយមិនមានការឈឺចាប់ យកមកធ្វើការស្វែងរករោគផ្សេងៗ រវាងកោសិកាមានមហារីក និងកោសិកាធម្មតា ឬគ្មានមហារីក។
៣. វិធីសាស្រ្តក្នុងការព្យាបាល (Cancer Treatment)៖ វិធីសាស្រ្តក្នុងការព្យាបាលជំងឺមហារីកពីមុនមានតែបីយ៉ាងទេ គឺ ការឆ្លុះបញ្ចាំងកាំរស្មី ការវះកាត់ និងការចាក់បញ្ចូលថ្នាំគីមី។ មកដល់ពេលបច្ចុប្បន្ន នេះមានវិធីព្យាបាលច្រើនយ៉ាងណាស់ និងមានប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់ដូចជា៖
● ការវះកាត់ មានបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបជាងមុន ព្រោះវេជ្ជបណ្ឌិតមានឧបករណ៍ប្រើប្រាស់ទំនើបៗ និងវះកាត់ដោយមានការយកដុំកោសិកាមហារីកទាំងមូល និងខ្សែបណ្តាញនៃជំងឺ។ ជាពិសេស ពេលយកចេញ នឹងធ្វើការពិនិត្យ ពិសោធន៍ និងការផែនការព្យាបាលបន្ថែមទៀត ពីរោគផ្សេងៗ ដែលអាចកើតមានដល់កោសិកាដទៃៗ។
● ការចាក់បញ្ចូលថ្នាំគីមី(Chemotherapy) ដើម្បីសម្លាប់កោសិកាមហារីក និងមានប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់ ហើយប៉ះពាល់ដល់សុខភាពអ្នកជំងឺកាន់តែតិច។
● ការឆ្លុះបញ្ចាំងកាំរស្មី បាញ់សម្លាប់តែកោសិកាមហារីក និងទៅតាមសរីរាង្គរបស់មនុស្ស។ ឧទាហរណ៍ សួតមនុស្ស ថ្វីដ្បិតែមានការដកដ្ហើមចេញចូលជាប្រចាំ តែវេជ្ជសាស្រ្តបច្ចុប្បន្ននៅតែអាចមានវិធីសាស្រ្តចាប់នូវទីតាំង និងបាញ់សម្លាប់កោសិកាមហារីកបាន ដោយប៉ះពាល់កាសិកាធម្មតារបស់មនុស្សតិចតួចបំផុត។
● Immunotherapy គឺជាការព្យាបាលដែលធ្វើឱ្យកោសិកាអ្នកជំងឺមហារីក ស្គាល់កោសិកាមហារីក និងអាចចព្យាបាលកោសិកាមហារីបាន។ Immunotherapy មានច្រើនយ៉ាង ដូចជា ការប្រើប្រាស់ថ្នាំចាក់ចូលខ្លួនមនុស្ស (Monoclonal Antibodies), ដកកោសិកាព្យាបាល(កោសិកាប្រឆាំងមេរោគ)យកទៅមន្ទីរពិសោធន៍ និងបំពាក់រ៉ាឌីកាល់ឆ្លាត(CAR T)កម្លាយជាកោសិកាប្រឆាំងមហារី អាចព្យាបាលខ្លួនឯងបាន និងដឹងពីកោសិកាមហារីក ឬក៏គ្មានមហារីក។
● Gene Edited Cancer Treatment ការព្យាបាលស្រដៀងនឹង Immunotherapy ដែរ ប៉ុន្តែជាការយក Genetic របស់មនុស្សទៅផ្លាស់ប្តូរ(DNA) ឱ្យចេះការពារ និងប្រឆាំងការកើតជំងឺមហារីក។
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖