[វីដេអូ] Ep.75 ប្រធានបទ៖សញ្ញានៃជំងឺរបេង

ជំងឺរបេងភាគច្រើនតែងតែកើតទៅលើផ្លូវដង្ហើម ជាពិសេសកើតមានជាជំងឺរបេងសួត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជំងឺរបេងក៏អាចកើតមាននៅទីតាំងផ្សេងៗឬសរីរាង្គផ្សេងៗក្រៅអំពីសួតផងដែរ មានដូចជា ជំងឺរបេងកូនកណ្តុល របេងស្រោមខួរ របេងឆ្អឹង របេងនៅតាមសន្លាក់ នៅតាមស្បែកនិងទីតាំងផ្សេងៗទៀតនៃសារពាង្គកាយរបស់មនុស្ស។

 
[វីដេអូ] Ep.75 ប្រធានបទ៖សញ្ញានៃជំងឺរបេង

រោគសញ្ញា
រោគសញ្ញានៃជំងឺរបេង បើទោះបីជាជំងឺរបេងនោះស្ថិតនៅទីតាំងណាមួយនៃរាងកាយក៏ដោយរោគសញ្ញាដែលឃើញជាញឹកញាប់រួមមាន អស់កម្លាំង បាយមិនបាន ក្តៅខ្លួន ក្អក​មាន​ស្លេះ បែកញើសស្អិត ជាពិសេសនៅពេលរសៀលឬពេលយប់អ្នកជំងឺមានការស្រកគីឡូ​បន្តិចម្ដងៗ ដោយមិនដឹងមូលហេតុ ។នេះជារោគសញ្ញារួម ដែលឃើញថាទោះជាជំងឺរបេងគាត់ប៉ះទង្គិចនៅសរីរាង្គឬផ្នែកមួយណានៃខ្លួនរបស់យើងក៏ដោយសញ្ញាទាំងអស់នេះតែងកើតមានជានិច្ច។

កត្តាបង្ក មុននឹងឈានទៅដល់ការវិវត្តន៍ទៅរកជំងឺរបេង ​​ដូចដែលបានដឹងរួចមកហើយថារបេងជាជំងឺឆ្លងតាមរយៈខ្យល់។  មុនឈានទៅដល់ការបង្ក​ទៅជាជំងឺរបេង​  គឺមានការសង្ងំខ្លួនរបស់មេរោគរបេងនៅក្នុងខ្លួន ហើយការសង្ងំខ្លួនរបស់មេរោគរបេងនៅក្នុងខ្លួនមនុស្សម្នាក់ៗគឺមានការប្រែប្រួលអាចចន្លោះពីរាប់ខែ រហូតដល់រាប់ឆ្នាំនៅក្នុងខ្លួនមនុស្សម្នាក់នោះ ហើយវានឹងវិវត្តន៍ក្លាយទៅជាជំងឺរបេងនៅពេលណាមួយដែលប្រព័ន្ធភាពសុំារបស់អ្នកជំងឺមានការថយចុះ៕

សូមទស្សនាវីដេអូខាងក្រោម៖