[វីដេអូ] #Ep.127 ប្រធានបទ៖ អាហារសម្បូរជាតិម៉ាញ៉េស្យូមទាំង៦ដែលល្អចំពោះសុខភាព
ម៉ាញ៉េស្យូមត្រូវបានរកឃើញនៅក្នុងអាហារសម្បូរសារធាតុចិញ្ចឹមជាច្រើនប្រភេទ រួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែមួយចំនួនទៀត។ ម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់បំផុត ដែលពាក់ព័ន្ធនឹងប្រតិកម្មគីមីរាប់រយនៅក្នុងរាងកាយរបស់អ្នក និងជួយអ្នកឱ្យមានសុខភាពល្អ ។ ដូចនេះយើងសូមចែករំលែកនូវអាហារសុខភាពទាំង ១០មុខដែលមានជាតិម៉ាញ៉េស្យូមខ្ពស់
1. សូកូឡាខ្មៅ
សូកូឡាខ្មៅសម្បូរទៅដោយជាតិម៉ាញេស្យូម ជាតិដែក ទង់ដែង និងម៉ង់ហ្គាណែសខ្ពស់ និងមានជាតិសរសៃ prebiotic ដែលអាចជួយចិញ្ចឹមបាក់តេរីដែលមានប្រយោជន៍នៅក្នុងពោះវៀន។ លើសពីនេះ សូកូឡាខ្មៅផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍។
2. ផ្លែប៊ឺរ
ផ្លែប៊ឺរគឺជាផ្លែឈើដែលមានជីវជាតិនៃជាតិវិតាមីន B K និងជាប្រភពនៃជាតិម៉ាញ៉េស្យូម។ ផ្លែប៊ឺរ សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនទៀត ហើយអាចជួយកាត់បន្ថយការរលាក ធ្វើអោយកម្រិតកូឡេស្តេរ៉ុលល្អ និងបង្កើនភាពឆ្អែត។
3. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានជីវជាតិ និងរសជាតិឆ្ងាញ់។ ប្រភេទគ្រាប់ធញ្ញជាតិដែលមានជាតិម៉ាញ៉េស្យូមខ្ពស់ រួមមាន គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និងសណ្តែកសៀង ។គ្រាប់ធញ្ញជាតិក៏មានជាតិប៉ូតាស្យូម និងជាតិដែកខ្ពស់ និងជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់អ្នកបួស ពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗគ្នាជា ។។ គ្រាប់ធញ្ញជាតិភាគច្រើនក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ និងជាតិខ្លាញ់ ដែលធ្វើឱ្យប្រសើរឡើងនូវកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុលចំពោះអ្នកជំងឺទឹកនោមផ្អែម។
4. តៅហ៊ូ
តៅហ៊ូគឺជាអាហារសំខាន់មួយក្នុងរបបអាហារបួសដោយសារមានជាតិប្រូតេអ៊ីនខ្ពស់ ។ តៅហ៊ូក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ម៉ាញ៉េស្បូមនិងសារធាតុចិញ្ចឹមជាច្រើនទៀត។
5. ខ្លាញ់ត្រី
ត្រីជាពិសេសត្រីខ្លាញ់មានជីវជាតិ និងសំបូរខ្លាញ់អូមេហ្គា៣។ ត្រីជាច្រើនប្រភេទមានជាតិម៉ាញ៉េស្យូមខ្ពស់ រួមមានត្រីសាម៉ុង ត្រីម៉ាកែល ។ លើសពីនេះត្រីសម្បូរទៅដោយប៉ូតាស្យូម សេញ៉េស្យូម វីតាមីន B និងសារធាតុចិញ្ចឹមផ្សេងៗ
6. ចេក
ចេកជាផ្លែឈើដ៏ពេញនិយមបំផុតក្នុងពិភពលោក។ ចេកជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើន ចេកផ្តល់វីតាមីន C វីតាមីន B6 ម៉ង់ហ្គាណែស និងជាតិសរសៃ ។ លើសពីនេះ ចេកក៏សម្បូរទៅដោយជាតិម៉ាញេស្យូមផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖