[វីដេអូ] អាហារ ៤មុនដែលធ្វើឲ្យប៉ះពាល់ដល់អ្នកមានជំងឺស្បែករបកក្រហម
ជំងឺស្បែករបកក្រហមគឺជាជំងឺស្បែករ៉ាំរ៉ៃដែលបណ្តាលឱ្យមានកន្ទួលរមាស់ពណ៌ក្រហម ស្រអាប់ដែលភាគច្រើនកើតលើកែងដៃ ជង្គង់ ខ្នងផ្នែកខាងក្រោមនិងស្បែកក្បាលជាដើម។
នៅក្នុងការសិក្សាមួយក៏បានបញ្ជាក់ថា អាហារក៏អាចបង្កឲ្យមានរោគសញ្ញា នៃជំងឺស្បែករបកក្រហមរួមមានសាច់ ស៊ុត អាហារកែច្នៃ នំបុ័ង ស្រាបៀរ សូដានិងអាហារហឹរ។ដូចនេះសូមប្រុងប្រយ័ត្នទៅលើចំនីអាហារមួយចំនួនដែលអ្នកគួរតែជៀសវាងមានដូចជា:
១ ស្រូវសាលី ឬគ្លីសេរីន
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាអ្នកដែលមានជំងឺ celiac អាចមានហានិភ័យខ្ពស់នៃជំងឺស្បែករបកក្រហមដែលជាជំងឺមួយទៀតដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ។ ចំពោះអ្នកដែលញុំាអាហារដែលគ្មានជាតិស្ករអាចធ្វើឲ្យមានរោគសញ្ញាជំងឺស្បែករបកក្រហម ប៉ុន្តែអាស្រ័យទៅលើស្ថានភាពស្បែករបស់អ្នកជំងឺ។មានការសិក្សាតិចតួចដែលគាំទ្រទៅលើរបបអាហារគ្មានជាតិស្ករនេះ។
២ ទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់
ជំងឺស្បែករបកក្រហមគឺជាជំងឺមួយនៃការរលាកដូច្នេះគឺសមហេតុផលថារបបអាហារអាចប្រឆាំងនឹងការរលាកដោយជួយកាត់បន្ថយរោគសញ្ញានេះ។
នៅលើរបបអាហារសម្រាប់ជំងឺស្បែករបកក្រហមសូមព្យាយាមកាត់បន្ថយទឹកដោះគោនិងឈីសដែលមានជាតិខ្លាញ់ខ្ពស់ ដែលសំបូរទៅដោយជាតិខ្លាញ់ឆ្អែត ដោយការជ្រើសរើសអាហារដែលមានជាតិខ្លាញ់ទាបជំនួសវិញ។
៣ សាច់ខ្លាញ់ក្រហម
ការញុំាសាច់ក្រហមដែលមានជាតិខ្លាញ់ក៏អាចបណ្តាលឲ្យរលាកផងដែរ។ នៅពេលដែលអ្នកញុំាច្រើនវាធ្វើឲ្យមានការវិវឌ្ឍជំងឺរលាកស្បែករបកក្រហមកាន់តែអាក្រក់ទៅៗ។ម្យ៉ាងវិញទៀតចំពោះអ្នកជំងឺស្បែករបកក្រហមមានហានិភ័យខ្ពស់នៃជំងឺបេះដូងនិងសរសៃឈាមបេះដូង។
៤- ផឹកគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងក៏អាចធ្វើកោសិកាឈាមស និងសារធាតុផ្សេងៗទៀតងាយចូលទៅក្នុងស្បែកដូច្នេះវាជំរុញឲ្យមានការលាកជាហេតុធ្វើឲ្យមានជំងឺជំងឺស្បែករបកក្រហម។ម៉្យាងវិញទៀតជាតិអាល់កុលក៏ធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹកនិងអាចធ្វើឲ្យស្បែកស្ងួត និងធ្វើឱ្យមានរោគសញ្ញាស្បែករបកក្រហមកាន់តែអាក្រក់ទៅៗ ។
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: everydayhealth ដោយ: ជា បញ្ញា