[វីដេអូ] #Ep.123 ប្រធានបទ៖ បញ្ហាសុខភាពទាំង ៧របស់បុរសទូទៅដែលត្រូវប្រុងប្រយ័ត្ន
បុរសមួយចំនួនមើលរំលងការពិនិត្យសុខភាព មិនថាសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយនោះទេ។ បុរសដែលមិនយកចិត្តទុកដាក់លើសុខភាពផ្លូវកាយ និងផ្លូវចិត្តអាចកើត មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ដូចនេះយើងសូមចែករំលែកនូវបញ្ហាសុខភាពរបស់បុរសទូទៅនៅគ្រប់វ័យមានដូចជា
១. ជំងឺបេះដូង
អត្រាហានិភ័យនៃការកើតនូវជំងឺគាំងបេះដូងចំពោះបុរសគឺមានច្រើនជាស្រ្តី ដូច្នេះអ្នកគួរតែទទួលទានអាហារដែលមានតុល្យភាពមានដូចជា បន្លែផ្លែឈើ បញ្ឍប់ការឈប់ជក់បារី ហាត់ប្រាណជាប្រចាំ កាត់បន្ថយភាពតានតឹង និងប្រើថ្នាំតាមការណែនាំចេញបញ្ជាក់បញ្ជាពីគ្រូពេទ្យជំនាញ ។
២. មហារីក
យោងតាមរបាយការណ៍របស់ CDC បានឲ្យដឹងថាជំងឺមហារីកកើតឡើងដោយសារជំងឺបេះដូង ដែលជាមូលហេតុចម្បងទីពីរនៃការស្លាប់ក្នុងចំណោមបុរសជនជាតិអាមេរិក មហារីកទូទៅដែលត្រូវបានធ្វើរោគវិនិច្ឆ័យលើបុរសរួមមាន មហារីកស្បែក មហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ និងមហារីកសួត។
៣. ជំងឺទឹកនោមផ្អែម
បើប្រៀបធៀបនឹងស្ត្រីបុរសមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ខ្ពស់ ដោយសារតែរាងកាយបុរសមានខ្លាញ់ក្បាលពោះច្រើន បង្កើនជាហានិភ័យនៃជំងឺរ៉ាំរ៉ៃនេះ។ដើម្បីជៀសវាងអ្នកគួរគ្រប់គ្រងទម្ងន់ បរិភោគអាហារដែលមានតុល្យភាព កុំពិសារស្រា កុំជក់បារី និងធ្វើលំហាត់ប្រាណឱ្យបានច្រើនដើម្បីអាចជួយកាត់បន្ថយហានិភ័យទាំងនេះផងដែរ។
៤. HPV និងជំងឺកាមរោគផ្សេងៗ
មេរោគ HPV អាចបង្កើតបញ្ហាសុខភាពមួយចំនួនលើបុរស មានដូចជាមហារីកលិង្គ ឬ ឫសក្នុងប្រដាប់បន្តពូជតាមរយ:ការឆ្លងមេរោគ។ ដូចនេះការចាក់វ៉ាក់សាំង HPV អាចជួយការពារការឆ្លងមេរោគ ស្រោមអនាម័យក៏ជាវិធានការសំខាន់មួយក្នុងការទប់ស្កាត់មេរោគ HPV និងជំងឺកាមរោគផ្សេងៗទៀតបានផងដែរ។
៥. អ័រម៉ូនតេស្តូស្តេរ៉ូនទាប
អ័រម៉ូនតេស្តូស្តេរ៉ូនចាប់ផ្តើមធ្លាក់ចុះក្នុងវ័យសាមសិបឆ្នាំរបស់បុរស ប៉ុន្តែប្រសិនបើការធ្លាក់ចុះ នោះបណ្តាលឱ្យមានរោគសញ្ញាមិនល្អដូចជាចំណង់ផ្លូវភេទទាប ឬមានបញ្ហាក្នុងការផ្តោតអារម្មណ៍ផងដែរ។
៦. ជំងឺធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្តច្រើនកើតមានឡើងចំពោះបុរស ដែលធ្វើឲ្យគាត់ឆាប់មានកំហឹងឬឆាប់មួលម៉ៅ គិតច្រើន អស់សង្ឃឹម បើអ្នកសង្ស័យថាអ្នកកំពុងមានជំងឺធ្លាក់ទឹកចិត្ត អ្នកគួរតែទៅប្រឹក្សាជាមួយអ្នកជំនាញដែលអាចជួយព្យាបាលនូវជំងឺនេះ។
៧. COVID-19
ការស្រាវជ្រាវបានរកឃើញថាបុរសដែលឆ្លងជំងឺនេះមានហានិភ័យខ្ពស់ និងការស្លាប់។ ដូចនេះអ្នកគួរចាក់វ៉ាក់សាំង COVID-19 និងអនុវត្តវិធានការសុខភាពរបស់ក្រសួងសុខភិបាលដើម្បីការពារនៃការឆ្លងជំងឺនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖