អត្ថប្រយោជន៍ ៥ ចំណុចនៃការទទួលទានទឹកក្តៅឧណ្ឌៗ

ទឹកមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយច្រោះជាតិពុលចេញពីឈាម និងទទួលខុសត្រូវចំពោះសកម្មភាពនៃរាងកាយទាំងមូលផងដែរ។

 
អត្ថប្រយោជន៍ ៥ ចំណុចនៃការទទួលទានទឹកក្តៅឧណ្ឌៗ
ទទួលទានទឹកក្តៅឧណ្ឌៗ
អត្ថប្រយោជន៍ ៥ ចំណុចនៃការទទួលទានទឹកក្តៅឧណ្ឌៗ

តាមពិតទឹកត្រជាក់ ឬទឹកក្តៅសុទ្ធតែផ្តល់អត្ថប្រយោជន៍ដូចគ្នា ក៏ប៉ុន្តែទឹកក្តៅមានប្រសិទ្ធភាពជាង ព្រោះវាអាចជួយព្យាបាលជំងឺមួយចំនួនបាន។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍​ ៥ចំណុចដែលបានមកពីការទទួលទានទឹកក្តៅឧណ្ឌៗ៖

១.បង្កើនការរំលាយអាហារ
ការផឹកទឹកក្តៅឧណ្ឌៗនៅពេលព្រឹក អាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ហើយអាចជៀសផុតពីជំងឺផ្សេងៗ។ លើសពីនេះទៅទៀត ទឹកក្តៅឧណ្ឌៗ ក៏អាចជួយទប់ស្តាត់ការទល់លាមកផងដែរ ដោយសារតែវាមានសមត្ថភាពរំញោចលំហូរឈាមទៅកាន់ពោះវៀន។

២.បណ្តេញជាតិពុលចេញពីរាងកាយ
ការហាន់ក្រូចឆ្មារ ឬ​ខ្ញីពីរបីចំណិតស្តើងៗ ដាក់ចូលក្នុងទឹក្តៅឧណ្ឌៗ ១កែវ រួចទទួលទាននៅពេលព្រឹក គឺជាថ្នាំដ៏ល្អបំផុតក្នុងការបណ្តេញជាតិពុលចេញពីរាងកាយ។ មិនតែប៉ុណ្ណោះ វាក៏អាចកាត់បន្ថយការរលាក និងជួយព្យាបាលមុននៅលើមុខ។

៣.កម្ចាត់បញ្ហាស្លេសក្នុងផ្លូវដង្ហើម
ប្រសិនបើអ្នកមានអាការ:តឹងច្រមុះ គួរតែទទួលទានទឹកក្តៅឧណ្ឌៗជាប្រចាំ វានឹងជួយសម្អាតបញ្ហាស្លេស ដែលធ្វើឲ្យអ្នកលែងពិបាកដកដង្ហើមទៀតហើយ។ ម្យ៉ាងវិញទៀត នេះជាវិធីសាស្ត្រតាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពហើយមិនប៉ះពាល់អ្វីឡើយ។

៤.ជួយសម្រកទម្ងន់
ទឹកក្តៅអាចជួយបំបាត់ជាតិខ្លាញ់ដែលលើសចេពេញពីរាងកាយនេះហើយជាមូលហេតុដែលធ្វើឲ្យទឹកក្តៅឧណ្ឌៗក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់សម្រកទម្ងន់។ ជាពិសេសការទទួលទានទឹកក្តៅឧណ្ឌៗនៅពេលព្រឹកទៀងទាត់ អាចជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។

៥.បំបាត់ការឈឺចាប់
ឱសថធម្មជាតិដែលអាចជួយបំបាត់ការឈឺចាប់ ដូចជាក្នុងពេលមករដូវ ឬ ឈឺពោះ អ្នកអាចទទួលទានទឹកក្តៅឧណ្ឌៗ ព្រោះ អាចជួយបង្កើនលំហូរឈាមទៅក្នុងជាលិកា និងជួយកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។បន្ថែមពីនេះអ្នកក៏អាចយកទឹកក្តៅឧណ្ឌៗមកស្អំពោះនៅពេលឈឺចាប់ផងដែរ៕

 

ដោយ៖ ជា បញ្ញា