[វីដេអូ] # Ep.77 អត្ថប្រយោជន៍ ៤យ៉ាងរបស់ផ្លែស្រកានាគ

 
[វីដេអូ] # Ep.77 អត្ថប្រយោជន៍ ៤យ៉ាងរបស់ផ្លែស្រកានាគ

ផ្លែស្រកានាគ គឺជាផ្លែឈើដែលដាំដុះនៅតំបន់ត្រូពិចដែលមានពាសពេញជុំវិញពិភពលោក។ ដូចនេះយើងសូមចែករំលែកអត្ថប្រយោជន៍របស់ផ្លែស្រកានាគមានដូចជា

១ ជួយដល់ការរំលាយអាហារ

ផ្លែស្រកានាគ គឺជាប្រភពអាហារដ៏ល្អ ដែលសំបូរជាតិសរសៃ ដែលជួយឲ្យពោះវៀនដំណើរការឲ្យមានសុខភាពល្អ។

២ ប្រភពនៃសារធាតុចិញ្ចឹម

ផ្លែស្រកានាគ ​ជា​អាហារ​ដែលមានកាឡូរី​ទាប ប៉ុន្តែ​វា​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់ៗ។ លើសពីនេះ ផ្លែស្រកានាគក៏សម្បូរជាតិដែក និងម៉ាញ៉េស្យូមផងដែរ។

៣ ព្យាបាលជំងឺ​រុំា​រ៉ៃ

ផ្លែស្រកានាគ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុទាំងនេះជួយបន្សាបរ៉ាឌីកាល់សេរី ដែលបណ្តាលឱ្យខូចកោសិកា រលាកនិងជំងឺផ្សេងៗ។ផ្លែស្រកានាគ ជាផ្លែឈើផ្តល់សុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម គឺនៅពេលទទួលទានជាមួយទឹកដោះគោជូរ ជួយទប់ស្កាត់កម្រិតជាតិស្ករក្នុងរាងកាយ។

៤ ពង្រឹងប្រព័ន្ធភាពស៊ាំ

ដើម្បីឱ្យរាងកាយរបស់អ្នកប្រឆាំងនឹងការឆ្លងមេរោគ ផ្លែស្រកានាគជួយផ្តល់នូវ​វីតាមីន C ខ្ពស់ ដែលមានប្រយោជន៍ជួយ​ពង្រឹងដល់​ប្រព័ន្ធភាពស៊ាំ និងការពារពីការឆ្លងផ្តាសាយជាដើម៕

Join Telegram https://t.me/cngtvcambodia