[វីដេអូ] Ep. 57 ប្រធានបទ៖ កត្តាប្រឈមដែលធ្វើឲ្យមានជំងឺឈឺក្បាលប្រកាំង
ជំងឺឈឺក្បាលប្រកាំងគឺជាជំងឺឈឺក្បាលរុំារ៉ៃដែលកើតមានម្ដងហើយម្ដងទៀត ដែលកម្រិតនៃការឈឺចាប់អាចពីមធ្យមទៅកម្រិតធ្ងន់ធ្ងរ។
រោគសញ្ញារបស់ជំងឺឈឺក្បាលប្រកាំងគឺមានច្រើនទម្រង់ ប៉ុន្តែទម្រង់ដែលជួបញឹកញាប់ ចែកចេញជាពីរ ចំពោះមូលហេតុដែលធ្វើអោយមានជំងឺប្រកាំងនេះ គឺមិនទាន់ដឹងថាមកពីមូលហេតុអ្វីពិតប្រាកដនោះទេ។
ជាទូទៅអ្នកជំងឺដែលគាត់មានបញ្ហាឈឺក្បាលប្រកាំងនៅក្នុងដំណាក់កាលដំបូងៗគឺគាត់គ្មានការចាប់អារម្មណ៍ថាមានជំងឺប្រកាំងនោះទេ ហើយទម្រង់នៃការឈឺក្បាលប្រកាំងក៏មានច្រើនប្រភេទផងដែរ តែអ្វីដែលសង្កេតបានគឺនៅពេលដែលប៉ះពាល់នូវអ្វីមួយគឺកត្តាជំរុញរបស់គាត់គឺគាត់ចាប់ផ្តើមឈឺបន្តិចម្តងៗ។
ជំងឺឈឺក្បាលប្រកាំងមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែមានការរំខានដល់ការងារប្រចាំថ្ងៃ ជាពិសេសមានការឈឺក្បាលលើសពីរដងក្នុងមួយខែ។
ដូចនេះប្រសិនអ្នកសំគាល់ខ្លួនឯងឃើញថា ឧស្សាហ៍ឈឺក្បាលមិនបាត់សោះ គួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ និងជៀសវាងការប្រើថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ៕
សូមទស្សនាវីដេអូខាងក្រោម៖