[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.29 ប្រធានបទ៖តើជំងឺធាត់ជាអ្វី?
ជំងឺធាត់ ឬលើសគីឡូ គឺជាការវិវត្តទៅជាធាត់ កំពុងក្លាយជាបញ្ហាក្នុងចំណោមមនុស្សពេញវ័យ និងចាស់ ខណៈដែលធាត់នឹងប្រឈមជំងឺរ៉ាំរ៉ៃគ្រោះថ្នាក់ជាច្រើន ដូចជា លើសឈាម ទឹកនោមផ្អែម និងមហារីកដោយសារជំងឺទឹកនោមផ្អែម។
ជំងឺធាត់អាចប្រឈមនឹងជំងឺមេតាប៉ូលីក ខ្លាញ់លើសឈាម ហើយបើស្ត្រីយើងឃើញមានរោមនៅលើខ្លួនប្រាណច្រើននៅពេលគាត់ធាត់ ស្តែងចេញនៅរោគសញ្ញាចេញមុនច្រើនឬក៏ដុំគីសនៅដៃស្បូនច្រើន។ ឬក៏ចេញរោគសញ្ញារាំងរដូវ ឬរដូវមិនទៀងទាត់ផងដែរ។ ចំពោះក្រពះពោះវៀនក៏ឧស្សាហ៍ជួបប្រទះ ខ្លាញ់រុំថ្លើម រលាកថ្លើមរុំារ៉ៃ យូរៗទៅបង្កឲ្យកើតមានជំងឺក្រិនថ្លើម ឬក៏គ្រោះនៅក្នុងថង់ទឹកប្រម៉ាត់។
ទាក់ទងនិងសន្លាក់ គឺធ្វើឲ្យអ្នកជំងឺឧស្សាហ៍ឈឺបាតជើង កែងជើង ជង្គង់ ចង្កេះ ហើយពេលខ្លះឃើញថាក្បាលត្រគៀករបស់គាត់ឃ្លាតចេញពីគ្នាធ្វើឲ្យជើងរបស់ពួកគាត់អត់ស្មើរគ្នា។អ្នកដែលធាត់ក៏អាចមានបញ្ហាផ្លូវចិត្តផងដែរ។ គាត់មិនហានចូលរួម គាត់មិនមានចិត្តក្លាហានក្នុងការបង្ហាញខ្លួន គាត់មិនហានថតរូប គាត់គិតខុសរហូតដល់បាត់បង់ទំនាក់ទំនងសង្គម ឬក៏ស្នេហានិងរឿងច្រើនទៅទៀត។
ចំពោះរបបអាហារយើងត្រូវស្គាល់ស្អីទៅកាឡូរី កាឡូរីដែលខ្ពស់គឺខ្លាញ់ អាហារដែលមានកាឡូរីខ្ពស់គឺសាច់គោអូស្ត្រាលី សាច់បីជាន់ ប៊ឺរ និងរបស់ដែរគេទុកបានយូរ យើងអាចមើលកាឡូរីនៅលើកំប៉ុង ដែលគេបានសសេរដាក់រួចហើយ។ អាហារដែលមានកាឡូរីខ្ពស់គឺមានជាតិស្ករខ្ពស់។ភាគច្រើន បើយើងថ្លឹងលើសពី 10kg, 20kg, 30kg តម្រូវឲ្យគាត់ត្រូវមកជួបមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំអំពីការប្ដូររបៀបព្យាបាល ការរស់នៅ របបអាហារឲ្យដល់គោលដៅ។
គួររម្លឹកថា ចំណីអាហារ ការហាត់ប្រាណគឺជារឿងសំខាន់ ប៉ុន្តែក្រោយពេលញុំាហើយអ្នកគួរលេងកីឡា រធ្វើលំហាត់ប្រាណផ្សេងៗអ្វីដែរសំខាន់នោះគឺមកត្រួតពិនិត្យសុខភាពជារៀងរាល់ ៦ខែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖