[វីដេអូ] Ep.54 ប្រធានបទ៖ជំងឺឫសដូងបាត

ជំងឺឫសដូងបាត គឺជាកញ្ចុំសរសៃឈាមនៅតំបន់រន្ធបាតជាសិរីរាង្គដែលកើតពីកំណើតមក។ នៅក្នុងនោះមានកញ្ចុំសរសៃឈាមនៅតំបន់រន្ធបាតគឺមានបីដុំ ខាងឆ្វេង ខាងស្ដាំនៅខាងមុខ និងដុំខាងស្តាំនៅខាងក្រោយ ហើយទាំងបីដុំនឹងមានទាំងក្រៅមានទាំងក្នុង។

 
[វីដេអូ] Ep.54 ប្រធានបទ៖ជំងឺឫសដូងបាត

រោគសញ្ញាជំងឺឫសដូងបាតមានដូចជា៖
-  មានដុំទើសនៅរន្ធបាត(ជាដុំសាច់ទន់ ឬជាដុំសាច់ហើមឈឺ)
-  បន្ទោលបង់មានការហូរឈាម
-   ឈឺនៅតំបន់រន្ធបាត
ប៉ុន្តែមិនមែនអាការ:ទាំងអស់សុទ្ធតែមានការឈឺ ការបែកហូរឈាម ការជុះឈាម ដុំដែលទើសនៅតំបន់រន្ធបាតសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទាំងអស់នោះទេ។ ដូចនេះដើម្បីបញ្ជាក់ច្បាស់ទាល់តែអ្នកជំងឺមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យឲ្យច្បាស់ថាតើដុំសាច់ដែលដុះជាដុះអ្វី? ហើយថាតើឈឺបណ្តាលមកពីអ្វី?

ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid)

កត្តាប្រឈមដែលតែងតែមាននៅពេលកើតជំងឺឫសដូងបាតមានដូចជា៖
-  លំបាកបន្ទោលបង់ (ទល់លាមកខ្លាំង ក្ដៀនខ្លាំង)
-  រហែកស្បែកភ្នាសរន្ធបាត (ក្រហាយរន្ធបាត)
-  បញ្ហាស្រុតរន្ធបាត (លានក្រសាលគូទ)
ការព្យាបាលជំងឺឫសដូងបាតគឺមានវិធីសាស្រ្តជាច្រើន មានទាំងវិធីសាស្រ្តសាមញ្ញទាំងការអោយជាប្រភេទថ្នាំ កែប្រែឥរិយាបទរស់នៅប្រចាំថ្ងៃ រហូតដល់ការព្យាបាកដោយប្រើប្រាស់សម្ភារៈវេជ្ជសាស្រ្តនិង ការវះកាត់ ។
ដើម្បីជៀសវាងបញ្ហាឫសដូងបាតគឺត្រូវមានឥរិយាបទរស់នៅល្អទាំងការហូបចុក ឥរិយាបថផ្សេងៗ និងការធ្វើលំហាត់ប្រាណបានត្រឹមត្រូវផងដែរ។

រោគសញ្ញានៃ ជំងឺឫសដូងបាត !

សូមទស្សនាវីអូខាងក្រោម៖