[វីដេអូ] Ep.53 ប្រធានបទ៖ ជំងឺប៉ាគីងសុន

ជំងឺប៉ាគីងសុន ត្រូវបានរកឃើញដោយវេជ្ជបណ្ឌិតជនជាតិបារាំងម្នាក់ គាត់មានឈ្មោះថា JAME PARKINSON។ គាត់បានរកឃើញនៅរោគសញ្ញាមួយចំនួនទាក់ទងទៅនឹងចលនារបស់មនុស្សហើយគាត់បានអោយឈ្មោះថាជាជំងឺប៉ាគីងសុន នៅក្នុងឆ្នាំ ១៨១៧។

 
[វីដេអូ] Ep.53  ប្រធានបទ៖ ជំងឺប៉ាគីងសុន

ជំងឺប៉ាគីងសុន គឺជាការខូចខាតកោសិកាខួរក្បាលរបស់មនុស្សបន្តិចម្ដងៗរយៈពេលវែងឬអាចនិយាយបានថាគឺជាភាពចាស់ជរារបស់កោសិកាខួរក្បាលរបស់មនុស្សដែលទាក់ទងនឹងប្រព័ន្ធមជ្ឈមណ្ឌលកណ្តាលរបស់ខួរក្បាលឬប្រព័ន្ធប្រសាទ ហើយស្ដែងចេញឡើងជាវិបត្តិនៃចលនាផងដែរ។
ទាក់ទងនឹងរោគសញ្ញារបស់ជំងឺប៉ាគីងសុន គឺស្ដែងចេញឡើងតាមរយៈការសង្កេតឃើញអ្នកជំងឺមានបញ្ហាញ័រខុសពីការញ័រធម្មតា មានចលនាយឺតៗជាងប្រក្រតីទាំងការនិយាយស្តី ទាំងកាយវិការ មួយវិញទៀតការទប់លំនឹងគឺមិនអាចទប់បានទេ អាចងាយនឹងដួលឬងាយនឹងធ្លាក់ពីកន្លែងណាមួយពីទីខ្ពស់។
កត្តាមួយចំនួនដែលអ្នកជំងឺប៉ាសុនត្រូវធ្វើនិងជៀសវាងគឺ៖
-  ចំណីអាហារដែលជ្រើសរើសយកមកបរិភោគគួរតែជាចំណីអាហារដែលមានគុណភាពខ្ពស់
-  ត្រូវធ្វើចលនាហាត់ប្រាណជាប្រចាំ
-  ត្រូវញុំាបន្លែស្រស់
-  អានសៀវភៅឲ្យបានច្រើន ឬទៅទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន
បើសិនជាមិនបានព្យាបាលជំងឺនេះឲ្យទាន់ពេលវេលាទេ វានឹងរំខានដល់មុខងារប្រចាំថ្ងៃរបស់គាត់ធ្វើឲ្យពិបាកដើរ ងាយនឹងដួល ពេលខ្លះអាចមានដួលរហូតដល់មានដុំឈាមកកនៅក្នុងខួរក្បាល ពិបាកនិយាយ ពិបាកលេបអាហារទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖