[វីដេអូ] Ep. 115 ប្រធានបទ៖ ជំងឺពក ក

ជំងឺពក ក គឺជាការហើមនៃក្រពេញទីរ៉ូអុីតដែលបណ្តាលឱ្យមានដុំពកនៅផ្នែកខាងមុខក និងខាងក្រោម ក ដែលមានរាងដូចមេអំបៅ។

 
[វីដេអូ] Ep. 115 ប្រធានបទ៖ ជំងឺពក ក

រោគសញ្ញានៃជំងឺពកក
រោគសញ្ញាបណ្តាលមកពីការខ្វះជាតិអ៊ីយ៉ូត។
ទំហំរបស់ពក ក អាចប្រែប្រួល ករណីភាគច្រើនការហើមមានទំហំតូច មិនបង្កឱ្យមានរោគសញ្ញាអ្វីឡើយ។ ក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញាអាចមានដូចជា៖
- ក្អក
- មានអារម្មណ៍តឹងនៅក្នុងបំពង់ក
- ផ្លាស់ប្ដូរសំឡេងរបស់អ្នក ដូចជាស្អក
- ពិបាកលេបអាហារ
- ពិបាកដកដង្ហើម (អាចមានសំឡេងឮខ្លាំងនៅពេលអ្នកដកដង្ហើម)
មូលហេតុនៃជំងឺពកក
-   ពកកអាចមានមូលហេតុជាច្រើនរួមមាន៖
-   ក្រពេញទីរ៉ូអ៊ីតសកម្មខ្លាំង (hyperthyroidism)
-   ក្រពេញទីរ៉ូអ៊ីតអសកម្ម (hypothyroidism)
-   រលាកក្រពេញទីរ៉ូអ៊ីត
-   ការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលពេញវ័យ មានផ្ទៃពោះ ឬអស់រដូវ
-   មិនមានជាតិអ៊ីយ៉ូតគ្រប់គ្រាន់នៅក្នុងរបបអាហារ
-   លេបថ្នាំប្រភេទមួយចំនួនដូចជា លីចូម ជាថ្នាំដែលប្រើដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្តមួយចំនួន
-  ទទួលការព្យាបាលដោយវិទ្យុសកម្មទៅកាន់តំបន់ក ឬទ្រូងរបស់អ្នក ដូចជាការព្យាបាលដោយវិទ្យុសកម្មសម្រាប់ជំងឺមហារីកក
-    ដុំពក ឬដុំពកក្នុងក្រពេញទីរ៉ូអ៊ីត (ភាគច្រើនគ្មានការបង្កគ្រោះថ្នាក់ទេ ប៉ុន្តែគួរយកចិត្តទុកដាក់)

ជាទូទៅជំងឺពក ក ចែកចេញជា ៣ប្រភេទទៅតាមស្ថានភាពមានដូចជា៖ 
-  អ្នកជំងឺលើសអ័រម៉ូន 
-  អ្នកជំងឺពក ក ប៉ុន្តែអ័រម៉ូនរបស់គាត់ស្ថិតក្នុងឈាមនៅមានកម្រិតធម្មតា
-  អ្នកជំងឺពក ក ប៉ុន្តែខ្វះអ័រម៉ូន

ដើម្បីធ្វើរោគវិនិច្ឆ័យបានមានតែទៅជួបជាមួយគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់។ ប្រសិនបើអ្នកសង្ស័យមានអាការ:ដូចបានរៀបរាប់ខាងលើ សូមមកជួបពិភាក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យមើលកករបស់អ្នក ជៀសវាងការប្រើប្រាស់ផលិតផលខុស ឬជឿលើការតាមការឃោសនា៕

តើអ្នកបានដឹងអ្វីខ្លះពីជំងឺពកក? - សុខក្រម

សូមទស្សនាវីដេអូខាងក្រោម៖