[វីដេអូ]Ep.29 ប្រធានបទ: ការលើសខ្លាញ់
កូលេស្ដេរ៉ូលគឺជាជាតិខ្លាញ់ដែលមាននៅក្នុងខ្លួនយើង ហើយវាមានទាំងល្អ និងមានទាំងអាក្រក់ ។ កូលេស្ដេរ៉ូលនៅក្នុងខ្លួនយើងមានតួរនាទីសំខាន់ណាស់ ក៏ប៉ុន្តែប្រសិនបើយើងមានកូលេស្ដេរ៉ូលល្អតិចជាងកូលេស្ដេរ៉ូលអាក្រក់វាក៏អាចបណ្ដាលឲ្យយើងគ្រោះថ្នាក់ផងដែរ ។ តួនាទីកូលេស្ដេរ៉ូលអាចជួយផលិតវីតាមីន ជួយផលិតអរម៉ូន ជួយឲ្យមានកម្លាំង ជួយឲ្យខួរក្បាលមានការចងចាំល្អ ។អ្នកដែលមានកូលេស្ដេរ៉ូលអាក្រក់ច្រើនអាចនិងប្រឈមមុខនិងជំងឺ បេះដូងនិងជំងឺខួរក្បាលផងដែរ ។
រោគសញ្ញា
កូលេស្ដេរ៉ូលមានច្រើនប្រភេទ កូលេស្ដេរ៉ូលល្អគេហៅថា HDL ហើយកូលេស្ដេរ៉ូលអាក្រក់គេហៅ LDL ប៉ុន្តែជាទូរទៅយើងត្រូវមានកម្រិតរបស់វា។ជាធម្មតា HDL ឲ្យលើសពី 40 បានល្អ និង LDL ត្រូវក្រោម130 បានល្អប៉ុន្តែការសិក្សាថ្មីៗនេះបានឲ្យដឹងថា LDL ក្រោម 100 ទៀតបានល្អប្រសិនជាយើងមានហានិភ័យទៅលើជំងឺបេះដូងឬក៏ជំងឺទឹកនោមផ្អែម។
ការព្យាបាល
អ្នកអាចបូមឈាមយកទៅពិនិត្យមើលមិនថាអ្នកធាត់ឬអ្នកស្គមទេ គឺអាចទៅពិនិត្យមើលសុខភាពបាន នៅពេលដែលអ្នកអត់ញុំាអាហារពេលព្រឹក ចំពោះតូតាលកូលេស្តេរ៉ូល និងHDLអាចមើលបាននៅពេលញុំាអាហារ ។ចំពោះ LDL ដែលជាខ្លាញ់អាក្រក់គឺយើងចាំបាច់មិនញុំាអាហារ ចាប់ពី10-12 ម៉ោងដើម្បីឲ្យគ្រូពេទ្យបូមឈាមយកមកពិនិត្យ។
របៀបក្នុងការបង្ការ
ថ្នាំបញ្ចុះជាតិខ្លាញ់ឈ្មោះក្រុមរបស់វាមានឈ្មោះថា ស្តារអ៊ិន អ្នកខ្លះអាចប្រើបានអ្នកខ្លះទៀតមិនអាចប្រើបាន ។សំរាប់អ្នកដែលចាំបាច់ត្រូវប្រើគឺជាអ្នកដែលមានប្រវត្តិគ្រួសារ មានបងប្អូនស្លាប់ដោយសារជំងឺគាំងបេះដូង ជំងឹដាច់សរសៃឈាម ធាត់ជ្រុល ឬធ្លាប់មានជំងឺទឹកនោមផ្អែម ដូចនេះចាំបាច់ត្រូវតែប្រើថ្នាំស្ដារអ៊ិន។
បន្ថែមពីនេះអ្នកគួរហាត់ប្រាណជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ។
របបអាហារនិងការទទួលទានដែលត្រឹមត្រូវ
ភាគច្រើនអាយុចាប់ពី 28-30 ដល់ឆ្នាំភាគច្រើនធ្វើការចាប់ពី8-10 ម៉ោងក្នុងមួយថ្ងៃ មិនមានពេលគ្រប់គ្រាន់សំរាប់ហាត់ប្រាណនោះទេ ដូចនេះវាជាបញ្ហាសំរាប់ពួគគាត់មិនថាគាត់ស្គមឬធាត់នោះទេ អ្នកដែលមានកូលេស្ដេរ៉ូលអាក្រក់ ពួគគាត់គួរតែធ្វើការ check up សុខភាពជារៀងរាល់មួយឆ្នាំម្តង ។ អ្នកខ្លះវិញអត់ដែលញុំាបន្លែនោះទេគឺពួគគាត់ញាំតែសាច់ គឺគ្រោះថ្នាក់ណាស់ ពីព្រោះធ្វើឲ្យមានកូលេស្ដេរ៉ូលអាក្រក់កើតឡើងលឿន ដែលមាននៅក្នុងអាហារមានដូចជាសាច់បំពង សាច់សត្វជើងបួន។
ដូចនេះអ្នកគួរតែផ្លាស់ប្ដូរទំលាប់នៅក្នុងការញាំហារ ដោយងាកមកញុាំសាច់ត្រីឬសត្វស្លាបជាដើម។
សារដ៏មានសារៈប្រយោជន៍
អ្នកគួរតែទៅពិនិត្យសុខភាព ដើម្បីដឹងជាតិខ្លាញ់ និងជាតិកូលេស្ដេរ៉ូលព្រមជាមួយជាតិខ្លាញ់អាក្រក់ និងអ្នកគួរតមអាហារណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ បន្ថែមពីនេះអ្នកគួរចំណាយពេលវេលាហាត់ប្រាណជាប្រចាំតាមលទ្ធភាពដែលអ្នកអាចធ្វើទៅបាន៕
សូមទស្សនាវីដេអូដូចខាងក្រោម៖