[វីដេអូ] Ep.21 # ជំងឺពុកឆ្អឹង និងខ្សោយសន្លាក់

ជំងឺពុកឆ្អឹងកើតមានទៅលើមនុស្សគ្រប់វ័យ មិនថាវ័យចាស់រឺក្មេង មានរឺក្រក់ទេសុទ្ធតែកើតជំងឺពុកឆ្អឹងបានទាំងអស់។ ពាក្យថាពុកមានន័យថាងាយប្រឈមនឹងការបាក់បែក ផុយស្រួយ ហើយក៍ជាជំងឺមួយដែលងាយស្រួលក្នុងការបាក់បែកនឹងពុកមិនថាទៅលើកំលាំងតិចរឺច្រើននោះទេ។

 
[វីដេអូ] Ep.21 # ជំងឺពុកឆ្អឹង និងខ្សោយសន្លាក់
[វីដេអូ] Ep.21 # ជំងឺពុកឆ្អឹង និងខ្សោយសន្លាក់
[វីដេអូ] Ep.21 # ជំងឺពុកឆ្អឹង និងខ្សោយសន្លាក់
[វីដេអូ] Ep.21 # ជំងឺពុកឆ្អឹង និងខ្សោយសន្លាក់

អ្នកដែលប្រឈមមុខខ្ពស់ទៅនឹងជំងឺពុកឆ្អឹងគឺជាប្រភេទស្រ្តីដែលអស់រដូវ អ្នកជំងឺរុំារ៉ៃ អ្នកជំងឺទទួលទានថ្នាំមហារីករឺថ្នាំសន្លាក់ផ្សេងៗ និងការទទួលទានគ្រឿងស្រវឹងនិងបារី។

ស្រ្តីមានផ្ទៃពោះក៏អាចប្រឈមមុខទៅនិងជំងឺពុកឆ្អឹងដែរនៅពេលដែលគាត់មានទម្ងន់រឺនៅពេលសំរាលបុត្រ។

ហេតុអ្វីបានជាស្រ្តីដែលដល់វ័យអស់រដូវច្រើនមានបញ្ហាឆ្អឹង? ចុះបុរសវិញអាចកើតជំងឺពុកឆ្អឹងនៅអាយុប៉ុន្មាន?

ទាក់ទងទៅលើស្រ្តីដែលមានបំរែបំរួលអ័រម៉ូននៅពេលដែលអស់រដូវក៏អាចកើតមានជំងឺពុកឆ្អឹង ចំណែកឯបុរសវិញក៏អាចកើតមានជំងឺពុកឆ្អឹងផងដែរ ដូចជាខ្សោយអ័រម៉ូនភេទ។

ជាទូទៅបុរសដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅអាចប្រឈមទៅនឹងជំងឺពុកឆ្អឹង រឺមួយក៏គាត់ចូលចិត្តញុំាស្រាច្រើនរឺជក់បារីជាដើម។

តើមនុស្សប្រភេទណាដែលប្រឈមនឹងជំងឺពុកឆ្អឹងបំផុត?

និយាយជារួមមនុស្សដែលប្រឈមនឹងជំងឺពុកឆ្អឹងគឺបុរសចាប់ពីវ័យ ៦៥ឆ្នាំឡើងទៅ ចំណែកឯស្រ្តីវិញចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ។ករណីផ្សេងទៀតផ្តោតទៅលើអ្នកដែលចូលចិត្តញុំាស្រាច្រើនលើសពីបរិមាណកំណត់ និងពិសារបារីច្រើន និងករណីចុងក្រោយគឺការប្រើប្រាស់ឳសថមួយចំនួន ។

តើការព្យាបាលជំងឺពុកឆ្អឹងមានអ្វីខ្លះ?ដំណាក់កាលណាដែលត្រួវវះកាត់

ជាទូទៅយើងផ្តោតទៅលើ ៤ដំណាក់កាលធំៗ

ដំណាក់កាលទី១ ត្រូវដឹងពីមូលហេតុដែលធ្វើឲ្យមានជំងឺពុកឆ្អឹង តើកត្តាប្រឈមអ្វីខ្លះដែលធ្វើឲ្យមានជំងឺពុកឆ្អឹង?

ដំណាក់កាលទី២ តើគាត់ពិតជាមានជំងឺពុកឆ្អឹងមែនឬទេ?

ដំណាក់កាលទី៣ តើគាត់មានជំងឺពុកឆ្អឹងហើយមានឆ្អឹងដែលបាក់ទៀតដែរឬទេ?

ដំណាក់កាលទី៤ គឺជាដំណាក់កាលដែលត្រូវធ្វើការព្យាបាល តើគាត់នៅបន្តរស់បានដែរឬទេ?

ចំពោះអាត្រាស្លាប់ទៅលើអ្នកជំងឺពុកឆ្អឹងដែលមិនបានព្យាបាលមានភាគរយច្រើនអាចកើនទៅដល់ ២៥%នៅឆ្នាំដំបូង ហើយអាចនិងឈានទៅដល់ ៤៥%ប្រសិនបើគាត់នៅនឹងកន្ទេល ដើរលែងរួចក្នុងរយ:ពេល៥ឆ្នាំ។

សារដ៏មានសារ:ប្រយោជន៍

​មានគន្លឹះសំខាន់ៗដូចជា ប្រសិនបើអ្នកមានកត្តាប្រឈមនឹងជំងឺពុកឆ្អឹង មានអាការ:ឈឺចាប់សាច់ដុំ មានជំងឺរុំារ៉ៃ អ្នកគួរទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការScreening ។

ការចេះជ្រើសរើសរបបអាហារយកមកទទួលទានគឺជារឿងសំខាន់ ពីព្រោះអាហារផ្ទុកទៅដោយជាតិប្រូតេអ៊ីន កាល់ស្យូម សារធាតុចិញ្ចឹម វីតាមីន និងសារធាតុផ្សេងៗ។

ការញុំាកាល់ស្យូមឲ្យបានទៀងទាត់ក៏អាចកាត់បន្ថយជំងឺពុកឆ្អឹងបានផងដែរ។

ចំពោះអ្នកដែលចូលចិត្តញុំាស្រា បារីច្រើនអ្នកគួរព្យាយាមកាត់បន្ថយដើម្បីកុំឲ្យមានជំងឺពុកឆ្អឹង។

អ្នកគួរហាត់ប្រាណ ដូចជាការដើរឲ្យបាន ៣០នាទីជាក្នុងមួយថ្ងៃក៏អាចជួយឲ្យឆ្អឹងមានភាពរឹងមាំបានផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖