[វីដេអូ] Ep. 133 ប្រធានបទ៖ ការខូចតម្រងនោម
តម្រងនោម ជាសរីរាង្គចម្រុះគឺចម្រុះសំណល់គីមី និងជាតិគីមីផ្សេងៗដែលចាក់ចុះតាមទឹកនោមហើយត្រងត្រលប់មកវិញនៅសារធាតុចិញ្ចឹម។ ការខូចតម្រងនោមប្រៀបបានដូចជាការខូចម៉ាស៊ីនចម្រុះប៉ុន្តែមិនមែនមានតែប៉ុនណ្ណឹងនោះទេ ពីព្រោះតម្រងនោមមានតួនាទីលើសពីចម្រុះទៅទៀត។
តម្រងនោមមានតួនាទីជាច្រើនដូចជា ជាអ្នកបញ្ជាអោយផលិតគ្រាប់ឈាមក្រហមយកទៅចិញ្ចឹមរាងកាយ ផលិតវីតាមីនD3 ធ្វើអោយមានអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ទម្រង់សកម្ម ជួយផលិតសារធាតុ បន្សាបអាស៊ីត ជាតិពុល ជួយបញ្ចេញជាតិអាស៊ីត ចាក់ជាតិអាស៊ីតទៅក្នុងរាងកាយយកទៅចាក់ចោលនៅខាងក្រៅ។ក្រៅពីតម្រងនោមជួយ គ្រប់គ្រងសម្ពាធឈាម ទ្រងទ្រង់ជាតិអំបិល ទប់លំនឹងជាតិអំបិលជាមួយនឹងទឹក និងទប់ថាមពលរបស់នមុស្សយើង។ ដូច្នេះហើយបើសិនជាខូចតម្រងនោម មិនមែនខូចតែប្រព័ន្ធចម្រុះនោះទេ គឺខូចឬចុះខ្សោយមុខងារទាំងអស់របស់តម្រងនោមតែម្ដង។
រោគសញ្ញា
ជាទូទៅរោគសញ្ញារបស់តម្រងនោមគឺអាស្រ័យទៅលើការធ្វើតេស្តពិនិត្យមើល ថាតើយើងខូចនៅមុខងារមួយណា។ បើសិនខូចមុខងារចម្រុះ គឺត្រូវមើលមុខងារចម្រុះរបស់តម្រងនោម ក្នុងករណីដែលខូចប្រព័ន្ធចម្រុះនោះនឹងលេចចេញនូវរោគសញ្ញាផ្សេង មានដូចជាអាការៈហើមមុខមាត់ បើធ្ងន់ធ្ងរហើមទាំងខួរក្បាលទៀត ហើមគ្រឿងក្នុង ហើមសរីរាង្គផ្សេងៗ អាចធ្វើអោយអត់កម្លាំង ខួរក្បាលចុះខ្សោយ និងឡើងសម្ពាធឈាមខ្លាំង ។
មូលហេតុដែលធ្វើឲ្យខូតខាតតម្រងនោមមាន ៣កត្តាធំៗគឺ
- ជាតិស្ករ និងការកើតជំងឺទឹកនោមផ្អែម
- ការឡើងសម្ពាធឈាម
- ការរលាកកញ្រ្ចែងចម្រុះរបស់តម្រងនោម
សូមជម្រាបថា ការលេបថ្នាំជាប្រចាំមិនថាថ្នាំប្រភេទណានោះទេឲ្យតែឆ្លងកាត់តម្រងនោម គឺអាចប្រឈមមុខនឹងការខូចតម្រងនោមទាំងអស់ ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ របស់គ្រូពេទ្យគឺពិនិត្យទៅលើមុខងារតម្រងនោមអោយបានច្បាស់លាស់ជាមុនសិនមើលជាតិអាស៊ីត និងមើលទៅលើប្រព័ន្ធផ្សេងៗទៀតនៅក្នុងរាងកាយ។
ជាចុងក្រោយសូមយកចិត្តទុកដាក់និងព្យាយាមថែរក្សាសុខភាពអោយបានល្អ ជាពិសេសសុខភាពតម្រងនោម ជៀសវាងការទប់នោម ពីព្រោះកាលណាយើងទប់ជាតិពុលនឹងច្រាល់ឡើងមកកាន់សិរាង្គខាងក្នុងរាងកាយមកវិញ។ សុខភាពតម្រងនោមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប សូមព្យាយាមញុំាំទឹកអោយបានគ្រប់គ្រាន់ទៅតាមបរិមាណរាកាយត្រូវការ៕
សូមទស្សនាវីដេអូខាងក្រោម៖